ប្រិយមិត្តមួយចំនួនធំ បានជ្រាបរួចមកហើយថា ក្រោយពីផ្ដាច់ចំណងជាប្ដីប្រពន្ធជាផ្លូវការជាមួយគ្នាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០នោះ, លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានបន្សល់ទុកកូនប្រុសស្រី៣នាក់ជាដំណក់ឈាមរួមគ្នា។
កូនប្រុសស្រីទាំង៣នាក់នេះ ទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភឺល។
ដោយសារតែកូនទាំង៣នាក់នេះ, កន្លងមក លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ឧស្សាហ៍មានជ,,ម្លោះពាក្យសម្ដីជាមួយគ្នាខ្លាំងណាស់។ ក្នុងចំណោមបញ្ហាទាំងនោះ ក៏មានការពាក់ព័ន្ធទៅនឹងសាលាកូនរៀនផងដែរ ក្រោយពីសិទ្ធិអំណាចមេបាត្រូវធ្លាក់លើអ្នកនាង ដេត ម៉ាលីណានោះ។
ជាក់ស្ដែង ពេលកំពុងមានបញ្ហាក្ដៅគគុកកាលពីអំឡុងខែកក្កដា ឆ្នាំ២០២២នោះ, លោក ឌួង ឆាយ ធ្លាប់បានលើកឡើងថា
កូនប្រុសទី២ របស់លោក បានចុះឈ្មោះឲ្យរៀននៅសាលា Northbridge ដល់ពេល លោកប្រគល់អំណាចមេបាឲ្យ បែរជាយកកូនប្រុសទី២ ទៅរៀននៅសាលាធម្មតាឆ្ងាយពីផ្ទះ ដោយលោកមិនអាចសួរនាំ ឬ តាមដានការសិក្សា របស់កូនប្រុសទី២នោះ។
ជុំវិញបញ្ហានេះ ក្រោយខ្នះខ្នែងរយៈពេលប្រមាណកន្លះឆ្នាំនោះ, នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ឌួង ឆាយ បានបង្ហោះរូបថតជាមួយកូនប្រុសទី២រូបនេះ ហើយបញ្ជាក់ពីលទ្ធផលថា «ដូចពុកធ្លាប់និយាយចឹង ទោះបីត្រូវលះបង់ និងក្នុងតម្លៃណាក៏ដោយ ក៏ពុកត្រូវតែយកកូនប្រុសពុកមករៀនសាលាល្អចាស់វិញទាល់តែបាន។
ពុកសប្បាយចិត្តណាស់ពេលឃើញស្នាមញញឹមកូនពេលបានមករៀនសាលាចាស់វិញហើយមិត្តភ័ក្ត និងលោកគ្រូអ្នកគ្រូរីករាយស្វាគមន៍ការវិលត្រលប់មកសាលារៀនវិញរបស់កូន។ ដរាបណាពុកនៅមានជីវិតកូនៗ ត្រូវតែមានក្តីសង្ឃឹម គ្មានថ្ងៃពុកអោយកូនៗលំបាកនោះទេណា។
ឌួងឆាយ»។
គួរបញ្ជាក់ថា សាលាលំដាប់អភិជន Northbridge International Cambodia នេះថា គ្រាន់តែថ្នាក់មត្តេយ្យគឺត្រូវបង់ថ្លៃសិក្សាចាប់ពី ៥ ៦២៥ ដុល្លារឡើងឯណោះក្នុងមួយឆ្នាំ៕