ក្រោយ​ជួប​ថ្នាក់​ដឹកនាំ​ក្រសួង​ព័ត៌មាន, សុវណ្ណ រិទ្ធី បំផុស​គំនិត​បែបនេះ ខណៈ​ប្អូនប្រុស​លោក សន្យា​ថា…

ករណី​អ្នក​ធ្វើ​ដំណើរ​ដឹក​ប្រពន្ធ​បី​កូន​ ឈប់​ជួយ​លើក​ម៉ូតូ​​​ ​ជួប​គ្រោះ,,ថ្នាក់​ចរា,,ចរណ៍​លើ​ស្ពាន​ជ្រោយចង្វា កាល​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​ត្រូវ​អ្នក​សារព័ត៌មាន​ដ៏ល្បីម្នាក់ ស្ដីឲ្យ និង​ប្រាប់​កុំ​ឲ្យ​ធ្វើ​បែបនេះ​ ដោយ​​ដោយសារ​សមត្ថកិច្ច​មិនទាន់​វាស់វែង​នោះ, បាន​ក្លាយ​ជា​ប្រធាន​បទដ៏​រសើប​សម្រាប់​មហាជន​ធ្វើការ​វែកញែក។

ក្នុងការវែកញែកនោះ ឃើញមានទាំងមតិស្រប និងមតិផ្ទុយ។ ប៉ុន្តែ​តាម​ការកត់សម្គាល់ ​​ឃើញ​ថា មតិ​ប្រឆាំងនឹង​ជំហរ​របស់​អ្នក Live​ផ្ទាល់​ច្រើនជាង​ការ​គាំទ្រ​ រហូតដល់មានការស្នើសុំចាត់វិធានការច្បាប់ចំពោះអ្នកសារព័ត៌មាន ដែលធ្វើលើសពីតួនាទី និងក្រមសីលធម៌ទៀតផង។

ក្រោយពីឃើញមតិជាច្រើនរិះគន់ និងសារព័ត៌មានជាច្រើន បានចុះផ្សាយពីរឿងខាងលើនេះ កាលពីថ្ងៃទី២៦ ខែមមករា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានTVFB ក្រោមការដឹកនាំរបស់ លោកស្រី គឹម សុធា និងលោក សុវណ្ណ សុខា ទទួលបានការអនុញ្ញាត​ទៅជួបឯកឧត្តម ផុស សុវណ្ណ ដើម្បីសុំឲ្យជួយនាំនូវពាក្យសុំអត់ឱន អភ័យទោស។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកក្នុងជំនួបនោះ, ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា «លោកស្រី គឹម សុធា ហៅលី ណា ចាងហ្វាង អង្គភាពគេហទំព័រ www.st-tvfb.comលោក សុវណ្ណ សុខា បាននាំលោក សយវណ្ណរិទ្ឋី និង បុគ្គលិកមួយចំនួន មកសុំឲ្យជួយពាំនាំ នូវ ពាក្យសុំអត់អោន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន ក៏ដូចជារៀមច្បងជាអ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តជ្រុលជ្រួស ពីបន្ទាត់វិជ្ជាជីវៈនាពេលកន្លងទៅ»។

ក្រោយពីបានទៅជួបសុំការអត់ឱន អភ័យទោស រួចមក, លោក សុវណ្ណ រិទ្ធគីន ប្អូនប្រុសលោក សុវណ្ណ រិទ្ធី បានស៊ែរផុសខាងលើ អមដោយការដាក់Captionសន្យាថា «ខ្ញុំបាទសូមគោរពអរគុណលោកតា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកពូឯកឧត្តម ផុស សុវណ្ណ និង បងៗ មន្ត្រីថ្នាក់ដឹកនាំទាំងអស់ រួមទាំងអ្នកកាសែតរួមអាជីព ដែលបាន ណែនាំ និង អធ្យាស្រ័យ ដល់ពួកខ្ញុំដែលជាក្មេងជំនាន់ក្រោយនេះ ពួកខ្ញុំសន្យាថា នឹង លត់ដំ​នឹងកែប្រែនូវកំហុសកើតមាននេះ និងមិនអោយមានលើកក្រោយទៀតទេ ដោយក្តីគោរពពីខ្ញុំនិងក្រុមគ្រួសារ»។

ងាកមកលោក សុវណ្ណ រិទ្ធី មិនបាននិយាយអ្វីបន្តទៀត ពាក់ព័ន្ធរឿងនេះទេ។ តែ​លោក បាន​បំផុស​គំនិត​ឲ្យ​មាន​ការ​សាង​អំពើ​ល្អ​ក្នុង​សង្គម ហើយ​រូប​លោក​ផ្ទាល់​ គេ​ឃើញ​លោក បាន​បន្ត​ធ្វើអំពើល្អជាច្រើនទៀត តាម​អ្វី ដែល​លោកធ្លាប់ធ្វើជា​ច្រើន​កន្លងមកនោះ។ តាមរយៈការដឹងខុសចេះកែ និងអំពើល្អជាច្រើននេះ សង្ឃឹមថា មហាជន នឹងមិនរិះ,,គន់លោកពាក់ព័ន្ធនឹងរឿងកើតឡើងថ្មីៗកន្លងមកនេះ នោះទេ៕

Related posts