គេនៅចាំបានថា តារាសម្ដែង និងជាពិធីការល្បីឈ្មោះរាងខ្ពស់សង្ហា លោក ជា វណ្ណារិទ្ធ បានដឹកដៃនារីក្រៅរង្វង់សិល្បៈ ប៊េលឡា ចូលរោងការកាលពីរាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣កន្លងទៅ ដោយគិតមកដល់ឆ្នាំ២០២២នេះ មានរយៈពេល១០ឆ្នាំគត់។
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ ជាច្រើន បាននាំគ្នាសរសើរលោក ជា វណ្ណារិទ្ធ មិនដាច់ពីមាត់ថា ជាស្វាមីដ៏ល្អ ហ៊ានលះបង់ការសប្បាយដើម្បីគ្រួសារ ហើយពេលនេះ អ្វី ដែលកាន់តែគួរឲ្យសរសើរទៀតនោះ គឺ លោក បានទិញរថយន្តថ្មីសន្លាង១គ្រឿងឲ្យភរិយា ដើម្បីបំពេញក្ដីស្រមៃ។
បង្ហោះភ្ជាប់ជាមួយរូបថតឈរមុខរថយន្តដ៏ថ្មីសន្លាងជាមួយភរិយា កាលពីប៉ុន្មានខែមុន, ពិធិករ ជា វណ្ណារិទ្ធ បានរៀបរាប់ថា «រីករាយ ដែលបានរួមចំណែកបំពេញក្តីស្រមៃរបស់អូនជាការពិតអូនសកសមនឹងទទួលយកនូវក្តីស្រមៃទាំងនេះ ព្រោះអូនប្រឹងច្រើនឆ្នាំដែរហើយ»។
ជាមួយគ្នានេះ ភរិយារបស់លោក បានបង្ហោះវីដេអូមួយពាក់ព័ន្ធនឹងការទិញឡាន ដោយដាក់Captionថា «I love you when u have nothing but now you give me everything , I can’t even ask for moreMy Chea Vannarith ចង់អោយបងល្អចឹងរហូត ខ្ញុំសុំទទួលថាខ្ញុំសំណាង ហើយកូនៗខ្ញុំរឹតតែសំណាង I’m saving all the moments»។
នៅក្នុងវីដេអូនោះ ភរិយាលោក បាននិយាយពីបំណងប្រាថ្នារបស់ខ្លួន ថា ប្រសិនបើខ្លួនការហើយ១០ឆ្នាំ អ្វីដែលខ្លួនចង់បាន គឺកូន២ ផ្ទះ២ ហើយនិងឡាន២ ហើយខ្លួនគិតថា នឹងសម្រេចឲ្យបាននៅខួបអាពាហ៍ពិពាហ៍គម្រប់១០ឆ្នាំ ឥឡូវបានមុនហើយ។ ចំណែកលោក ជា វណ្ណារិទ្ធ បាននិយាយដែរថា អ្វីដែលភរិយា លោកចង់បាន គឺមានហើយ កូន២មុនគេ, ផ្ទះ២ ឥឡូវ ក្ដីស្រមៃចុងក្រោយ គឺឡានទី២។
ដោយឡែក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនគម្រប់១០ឆ្នាំនោះ, លោកបានបង្ហោះរូបថតជាមួយភរិយាជាច្រើនសន្លឹក ហើយពោលពាក្យថា «ទីបំផុតយើងបានឆ្លងកាត់ខួបអាពាហ៍ពិពាហ៍ ១០ឆ្នាំ លើកទី១ ក្នុងនាមជាស្វាមីភរិយា ហើយយើងនឹងនៅតែបន្តកាន់ដៃគ្នារហីត ១០ឆ្នាំបន្តបន្ទាប់ទៀត អរគុណគ្រប់យ៉ាង
Happy 10th Anniversary @bellaforeverith»៕