អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះ អ្នកនាង ផន សុផារី ក្រោយរៀបការ រហូតមកដល់ពេលនេះ អ្នកនាង មានកូនចំនួន២នាក់ ក្នុងបន្ទុក ជាមួយនឹងការរស់នៅយ៉ាងមានសុភមង្គល។
ទោះយ៉ាងណា ទម្រាំដើរដល់ចំណុចនេះ អ្នកនាង ធ្លាប់ទម្លាយរឿងស្នេហាជាមួយស្វាមី ត្រូវ ហែលឆ្លងព្យុះភ្លៀងជាច្រើន ដោយត្រូវម្តាយឪពុកបំបែក តែពួកគេ ជម្នះ តស៊ូ រហូតកសាងគ្រួសារមួយ សុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនៗជាទីស្រលាញ់ថែមទៀតផង។
ជាក់ស្ដែងក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ផន សុផារី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បើទោះស្វាមីរបស់នាង ត្រូវបំពេញការងារនៅខាងក្រៅ មិនបានមើលថែនាង និងកូន ធ្វើខួបកំណើតឲ្យដោយផ្ទាល់ក៏ពិតមែន តែក៏មានកាដូ ផ្ញើជូនអ្នកនាងយ៉ាងពិសេសផងដែរ។
បង្ហោះភ្ជាប់ជាមួយនឹងការទទួលកាដូពីស្វាមីជាលុយចំនួនជាង៥ម៉ឺនដុល្លារ (55,555.55 USD) អ្នកនាង ផន សុផារី បានសរសេររៀបរាប់ថា «អរគុណប្តីសម្លាញ់ តែចង់ប្រាប់ថាអ្វីដែលពិសេសដែលអូនទទួលបានពីបងឆ្នាំនេះ មិនមែនប៉ុណ្ណឹងទេ គឺក្តីសុខ ផ្អែមល្ហែម និងការយល់ចិត្តដែលបងផ្តល់មកអោយអូនច្រើនជាងរាល់ឆ្នាំ Song Sovannara»៕