កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានករណីគ្រោះ,,ថ្នាក់ចរា,ចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងកង់បី បណ្ដាលឲ្យភាគីម៉ូតូជិះគ្នា២នាក់ស,ន្លប់ម្នាក់នៅនឹងកន្លែង។ ឃើញបែបនេះ បុរសជាដំណើរម្នាក់ ក៏ទៅលើកម៉ូតូឡើង ហើយលោក សុវណ្ណ រិទ្ធី នៅទីនោះ ក៏ធ្វើការស្ដីប,ន្ទោស ព្រោះសម,ត្ថកិច្ចមិនទាន់វាស់វែង។
នៅពេលនោះ បុរស ដែលជួយយកអាសាគេនោះ បានធ្វើការសុំទោសទៅកាន់លោក សុវណ្ណ រិទ្ធី ដោយលើកហេតុផលថា ខ្លួនមិនដឹង ជាករណីប៉ះគ្នាជាមួយភាគីPassAppនោះឡើយ ស្មានតែករណីជិះដួលដោយខ្លួនឯងនោះ។
ទោះជាមានការសុំទោសបែបណាក៏ដោយ ក៏លោកសុវណ្ណ រិទ្ធី នៅតែប្រើសម្ដីស្រែកខ្លាំងៗពន្យល់ទៅកាន់បុរសនោះទៀត ហើយសួរថា សុំទោសចេញពីចិត្តឬអត់នោះ? ការប្រើសម្ដីខ្លាំងៗបែបនេះហើយ ទើបធ្វើឲ្យមហាជន សម្ដែងការមិនពេញចិត្តចំពោះអ្នកសារព័ត៌មានដ៏ល្បីរូបនេះ រហូតផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក។
ជុំវិញរឿងនេះ ឯកឧត្តម ស សុខា បានបង្ហោះសារចែករំលែកគតិ៤ចំណុច ដោយពន្យល់យ៉ាងលម្អិត ហើយពេលនោះ សម្ដេចតេជោ ក៏បានចូលទៅខំមិន សម្ដែងការគាំទ្រថា «គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយស សុខា។ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដដ៏ល្អនៃជាតិសាសន៍យើង»។
បន្ថែមលើនេះ, ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែមករា, សម្ដេចតេជោ បានមានប្រសាសន៍ថា រឿងជ្រោយចង្វារនេះ ល្មមឈប់ហើយ កុំបន្តទៅទៀត។ ប៉ុន្តែអ្វី ដែលជាការហួសចិត្តនោះ… មានអ្នកជិះម៉ូតូប៉ះគ្នាដួល ហើយមានអ្នកមកជួយលើក ខុសត្រូវយ៉ាងណា ជារឿងមួយ តែការស្ទះចរាចរណ៍លើស្ពាន មិនគួរឲ្យកើតមានទេ។ សម្ដេចថា ការជួយគ្នា ជារឿងចាំបាច់ តែអ្វី ដែលជារឿងឆ្គងត្រង់ថា អ្នកសុំទោស មិនបានសុំទោសប៉ូលិសនោះទេ ទៅសុំទោសអ្នកកាសែត, អ្នកកាសែតមានសិទ្ធិអី។
សម្ដេចបន្តថា រឿងហ្នឹង អត់ត្រូវអ្វីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវទៅជួយគ្នាសិន។ យ៉ាងណាក៏ដោយ រឿងអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្ដីបែបនេះ បើខ្លួនជាប៉ូលិស មិនថាទេ ខ្លួនគ្រាន់តែមានទូរសព្ទមួយឡាយ អញ្ចឹងបង្កើតបានជារឿងមួយឈុតធំទៅ។
ទោះយ៉ាណា សម្ដេច មានប្រសាសន៍ទៀតថា អ្នកខ្លះក៏មានមតិជ្រុលហួសដែរថា គួរតែលុបចោលអាជ្ញាប័ណ្ណ, អ្នកខ្លះរហូតទៅដល់ថា សុំឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាអត់ត្រូវទេ ឈប់បានឈប់ទៅ បញ្ឈប់ទៅ បញ្ចប់វាត្រឹមហ្នឹងទៅ។
ងាកមកលោក សុវណ្ណ រិទ្ធគីន ដែលជាប្អូនប្រុសលោក សុវណ្ណ រិទ្ធី បានសុំការយោគយល់ពីមហាជន តាមរយៈការបង្ហោះសារ កាលពីម្សិលមិញថា «សង្ឃឹមថា បងប្អូននឹងយោគយល់អធ្យាស្រ័យគាត់ផង គាត់មិនដែលមានចិត្ត អាក្រក់ មិនធ្លាប់ជេរប្រ,,មាថ ឬធ្វើបាបអ្នកណាឡើយ គាត់តែងតែ ចង់ជួយយកអាសាអ្នកដទៃរហូតទោះបីខ្លួនគាត់លំបាកក៏ដោយ និយាយនេះមិនមែនកាន់ជើងគាត់ជាបងប្អូនទេ គ្រាន់តែចង់ឱ្យបងប្អូន យោគយល់ ឲ្យឱកាស គាត់កែប្រែនូវអ្វី ដែលមិនល្អ និងមានកំហុសដែលកើតមាននេះ គាត់ជាមនុស្សដែលចូលចិត្តនិយាយធ្ងន់ៗត្រង់ៗ មិនពីរោះទេ តែចិត្តបេះដូងគាត់តែងតែចង់ជួយគេ បងប្អូនអាចដឹងបាន ខ្ញុំដឹងថាបងប្អូនខឹង ជេស្អប់គាត់ តែគាត់ក៏បានទទួលស្គាល់កំហុសខុស និងសុំទោសរួចហើយ ដែលគាត់បានធ្វើនេះ»៕