ករណីអ្នកធ្វើដំណើរដឹកប្រពន្ធបីកូន ឈប់ជួយលើកម៉ូតូ ជួបគ្រោះ,,ថ្នាក់ចរា,,ចរណ៍លើស្ពានជ្រោយចង្វា កាលពីពេលថ្មីៗនេះ ហើយត្រូវអ្នកសារព័ត៌មានដ៏ល្បីម្នាក់ ស្ដីឲ្យ និងប្រាប់កុំឲ្យធ្វើបែបនេះ ដោយដោយសារសមត្ថកិច្ចមិនទាន់វាស់វែងនោះ, បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនធ្វើការវែកញែក។
ក្នុងការវែកញែកនោះ ឃើញមានទាំងមតិស្រប និងមតិផ្ទុយ។ ប៉ុន្តែតាមការកត់សម្គាល់ ឃើញថា មតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ រហូតដល់មានការស្នើសុំចាត់វិធានការច្បាប់ចំពោះអ្នកសារព័ត៌មាន ដែលធ្វើលើសពីតួនាទី និងក្រមសីលធម៌ទៀតផង។
ក្រោយពីឃើញមតិជាច្រើនរិះគន់ និងសារព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងខាងលើនេះ ស្រាប់តែអ្នកគាំទ្រមួយចំនួន បានផ្ញើឲ្យអ្នកនាង មាស សុជាតា មើល ហើយជាការឆ្លើយតប អតីតប្រពន្ធ លោក សុវណ្ណ រិទ្ធី រូបនេះ បានប្រាប់ទៅវិញ កុំឲ្យផ្ញើមក និងយកនាងជាមួយកូនទៅពាក់ព័ន្ធនោះ។
អ្នកនាង មាស សុជាតា បានប្រាប់ដូច្នេះតាមរយៈការបង្ហោះសារថា «មិត្តភ័ក្ដិណាក៏ដោយ អ្នកស្គាល់ណាក៏ដោយ បើតាមដានរឿងអ្នកណាម្នាក់ ហើយក៏សូមអញ្ជើញមើលម្នាក់ឯងទៅ មិនចាំបាច់រមាស់ដៃជើងសេនចូលឆាតខ្ញុំធ្វើអ្វីទេ ខ្ញុំមិនបានទៅចង់ដឹងឮរឿងអ្នកណាម្នាក់ទេ បើគេមិនប៉ះពាល់ខ្ញុំមុន
ចឹងសូមមេត្តាជ្រាបផងខ្ញុំរវល់មើលកូនៗនិងម្ដាយខ្ញុំឈឺ មិនបានមានពេលទៅមើល និងចេះដឹងរឿងអ្នកណាម្នាក់ទេ តាំងពីរលេងfbមកដូចមិនដែលរមាស់និងរឿងជីវិតអ្នកណាម្នាក់ផង អតីតស្វាមីរបស់ខ្ញុំបើថាអោយគាត់ក៏ថាចុះ តែកុំមកពាក់ពន្ធ័នឹងរឿងអតីតរបស់ខ្ញុំ យកខ្ញុំ និងកូនៗទៅនិយាយ ជាពិសេសកូនៗរបស់ខ្ញុំសូមរក្សាតម្លៃកូនស្រីរបស់នាងខ្ញុំផង ឈ្លោះតាមនុស្សធំកុំអូសក្មេងចូល អរគុណ»៕