ករណីអ្នកធ្វើដំណើរដឹកប្រពន្ធបីកូន ឈប់ជួយលើកម៉ូតូ ជួបគ្រោះ,,ថ្នាក់ចរា,,ចរណ៍លើស្ពានជ្រោយចង្វា កាលពីពេលថ្មីៗនេះ ហើយត្រូវអ្នកសារព័ត៌មានដ៏ល្បីម្នាក់ ស្ដីឲ្យ និងប្រាប់កុំឲ្យធ្វើបែបនេះ ដោយដោយសារសមត្ថកិច្ចមិនទាន់វាស់វែងនោះ, បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនធ្វើការវែកញែក។
ជុំវិញរឿងនេះ មតិភាគច្រើន បានបង្ហាញការពេញចិត្តចំពោះបុរសអ្នកដំណើរចេះជួយយកអាសាគេ និងបន្ទោសជាខ្លាំងទៅលើ លោក សុវណ្ណ រិទ្ធី។ ក្រោយពីមានការរិះ,,គន់ជាច្រើននោះ, លោក សុវណ្ណ រិទ្ធី បានធ្វើការឡាយបកស្រាយកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយរៀបរាប់ថា ពេលខ្លួនទំនេរពីការងារ ខ្លួនក៏ឆ្លៀតទៅអង្គុយប្រចាំការនៅគោលដៅ គល់ស្ពានជ្រោយចង្វារ។ ខណៈពេលខ្លួនកំពុងអង្គុយនោះ ក៏ឃើញហេតុ,,ការណ៍គ្រោះ,ថ្នាក់ច,រាចរណ៍មួយផ្ទាល់ភ្នែក ដោយលោកឃើញគូសង្សារមួយគូ បានជិះម៉ូតូឌុបគ្នា ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ។
លោកថា ខណៈបុរសជាសង្សារ បានដឹកនារីជាសង្សារនោះ មកដល់គល់ស្ពានជ្រោយចង្វារនោះ គាត់ជិះម៉ូតូស្របគ្នាជាមួយម៉ូតូកង់បីឥណ្ឌា។ នៅពេលជិះស្របទិសគ្នា, ម៉ូតូរបស់គូសង្សារ បានរេចង្កូតចូលមកម៉ូតូកង់បីឥណ្ឌាខាងស្ដាំ បណ្ដាលឲ្យគូសង្សារទាំង២នាក់ បានដួល រងរបួស។
ឃើញដូច្នេះ លោកបានទំនាក់ទំនងទៅកាន់រថយន្តសាមុយ ក៏ដូចឲ្យក្រុមការងារទំនាក់ទំនងទៅខាងសមត្ថកិច្ច និងរថយន្តសាមុយនៅទីតាំងកើតហេតុតែម្ដង។ លោកបន្តថា ពេលនោះ ហៅរថយន្ត សាមុយយូរពេក លោកក៏ធ្វើការឡាយព័ត៌មានឲ្យបងប្អូន ក៏ដូចរថយន្តសាមុយបានឃើញដើម្បីមកជួយសង្គ្រោះជនរងគ្រោះ។
លោកបន្តថា ពេលឡានសាមុយមកដល់នារីជាសង្សារអត់ព្រមឡើងឡានទេ ហើយខាងប្រុសក៏បានដឹងខ្លួនពីសន្លប់ដែរ។ ចៃដន្យក៏មានបងប្រុសម្នាក់ មិនដឹងថា ជិះម៉ូតូមកពីណា ក៏បានលើកម៉ូតូគូសង្សារចេញពីកន្លែងកើតហេតុតែម្ដង។ លោកឃើញបែបនោះ លោកក៏រត់ទៅប្រាប់ថា ហេតុអ្វី បានជាលើកម៉ូតូរបស់ភាគីម្ខាងទៀតចេញពីកន្លែងកើតហេតុ ទាំងដែលសមត្ថកិច្ចមិនទាន់វាស់វែង។
លោកថា លោកនិយាយនេះ មិនមែនដើម្បីការពារខ្លួនឯងនោះទេ ដោយលោកមានការអាណិតទៅកាន់ភាគីម៉ូតូកង់បី ដែលជាអ្នកត្រូវ គ្រាន់តែឃើញលើកម៉ូតូបែបហ្នឹង សមត្ថកិច្ចមកដល់ទីតាំងកើតហេតុច្បាស់ជាពិបាកធ្វើការវាស់វែងថាតើ អ្នកណាខុស អ្នកណាត្រូវហើយ ទើបលោកដើរទៅប្រាប់។ តែគាត់បានប្រើពាក្យសម្ដីមិនសមរម្យមកលើលោក គាត់សុំទោសលោកមែន តែសុំទោសទាំងខឹង។ អញ្ចឹងហើយ ទើបលោកដើរទៅពន្យល់គាត់ទៀត។ លោកថា លោកយកឱកាសហ្នឹងពន្យល់គាត់ ហើយឲ្យបងប្អូនជាច្រើនទៀតបានយល់ថា នៅពេលឃើញករណីគ្រោះ,,ថ្នាក់ចរាចរណ៍ យើងអាចជួយសង្គ្រោះជនរងគ្រោះបាន តែកុំទៅលើម៉ូតូចេញពីទីតាំងកើតហេតុ។
ទោះជាមានការបកស្រាយហើយក៏ដោយ ក៏នៅតែមានមតិរិះគន់ជាច្រើន និយាយឌឺដងឲ្យលោក សុវណ្ណ រិទ្ធី ដដែល រហូតដល់មានអ្នកថតសម្ដែងជាឈុតឆាកខ្លី ដាក់ផ្លែឲ្យលោកទៀត។ ជាការឆ្លើយតប លោក សុវណ្ណ រិទ្ធី បានត្រឹម ស៊ែរឈុតឆាក ដែលគេសម្ដែងដាក់ផ្លែឲ្យលោកនោះ អមដោយសាររៀបរាប់ថា «បើអ្នកគិតថា សប្បាយ ក៏បន្តជាន់ពន្លិចខ្ញុំបន្តទៀតចុះ! ក្នុងជីវិតខ្ញុំមិនបានហាមឃាត់ការជួយមនុស្សឡើយ! ក្នុងជីវិតខ្ញុំមានតែដើរលើកដៃសំពះមនុស្សគ្រប់គ្នាអោយចេះស្រលាញ់ អាណិតនឹងជួយគ្នាតែប៉ុណ្ណោះ ! កុំដើម្បីឲ្យគេស្អប់ខ្ញុំបង្កើតវិដេអូខុសពីការពិតបែបនេះ !!!???»៕