គេនៅចាំបានថា លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោយពីរក្សាខ្លួនឲ្យនៅទំនេរ ជាបុរសពោះម៉ាយកូន៣ អស់រយៈពេលជាង១ឆ្នាំនោះ។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្រសាចំបក់ ខេត្តតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
ក្រោយភ្ជាប់ពាក្យពួកគេ សុទ្ធតែពោលពាក្យសរសើរពីអនាគតភរិយា ស្វាមី រៀងៗខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។ ជាក់ស្ដែង កាលពីឆ្នាំមុន ពេលកំពុងដើរលេងនៅក្រៅប្រទេសនោះ លោក ឌួង ឆាយ បានទម្លាយសារមួយ ដោយសរសើរអនាគតភរិយាមិនដាច់ពីមាត់ថា «តាំងពីស្គាល់គ្នាលុយអោយគាត់មិនដែលយក។ នៅឌូបៃ ដាក់លុយអារ៉ាប់អោយក្នុងកាបូបដើរផ្សារទិញអីវ៉ាន់សម្រាប់ខ្លួនឯង និងអ្នកផ្ទះគាត់ក៏មិនទិញ សុខចិត្តមកទិញសំលៀកបំពាក់សម្រាប់ខ្ញុំ ទិញទឹកអប់អោយប្អូនស្រីខ្ញុំ និងកាបូបអោយបងស្រីធំខ្ញុំវិញ។
ហើយឆូតកាតរបស់គាត់ពេលទិញសម្ភារៈសម្រាប់ខ្លួនឯង និងអ្នកផ្ទះគាត់។ អូនល្អពេកហើយណា សំណាងណាស់សម្រាប់ខ្ញុំ អរគុណអូន ដែលបានផ្ដល់ឱកាសអោយបង មិនខ្វល់ពីអតីតរបស់បង ឌួង ឆាយ។
ដោយឡែក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោក បានបង្ហោះរូបថតអនាគតភរិយាអង្គុយរាប់លុយធ្វើមុខស្អុយ អមដោយសាររៀបរាប់ថា «មើលមុខគាត់ក៏ដឹងថា គាត់ស្តាយលុយដែរ គាត់ថាលុយ ២ ដុំដូរបានកាបូបតូចមួយ។ ខ្ញុំថាកាដូអោយគាត់ឆ្នាំថ្មី រវល់ធ្វើជំនួញណាស់មិនសូវមានពេលវេលាដើរលេងទេណាពូមីងបងប្អូន។
ឌួង ឆាយ»។
តាមរយៈនេះ អ្នកគាំទ្រ បានសរសើរសំណាងលោកឌួង ឆាយ ជាមួយនឹងការលើកឡើងថា «គាត់មិនចេះឡូយឆាយដូចអ្នកខ្លះទើបគាត់ស្ដាយលុយពិតជាសំណាងហើយប្អូន, សំណាបយោងដី ស្រ្តីយោងបុរស, ប្អូនស្រីមិនមែនមនុស្សសំភារៈនិយម នៅក្មេងប៉ុន្តែចេះគិតគូរ, សម្រាប់អ្នកមានកាបូបតូចមួយតម្លៃពីរដុំសម្រាប់អ្នកក្ររកមួយជីវិតមិនស្គាល់ពីរដុំនេះផងទើបគាត់ស្តាយ(ដោយការរាប់អាន)»៕