អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយគិតមកដល់ពេលនេះ មាន រយៈពេលប្រមាណ១ឆ្នាំហើយ។
ក្រោយរៀបការពួកគេ ក៏មានដំណក់ឈាមរួមគ្នា ជាកូនប្រុស។ បន្ទាប់ពីពពោះរយៈពេលប្រមាណ៩ខែ, អ្នកនាងLove Riya បានវះ,កាត់សម្រាលកូនប្រុសនោះ ដោយជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា ហៀង អារីយ៉ាផាយុ ហៅតនៗ។
ស្របពេលកំពុងសាងសុភមង្គលជាមួយប្រពន្ធកូននោះ, ស្រាប់តែនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ហេង គីមហៀង បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារដាស់តឿន យ៉ាងឆ្អែតបាយ ទៅកាន់អ្នកធ្លាប់មើលងាយខ្លួនថា «សុខទុក្ខយ៉ាងណាហើយអ្នក ដែលធ្លាប់មើលងាយហ៎…? កុំទាន់ស្លា,,ប់….អីណាព្រោះខ្ញុំនៅមានអ្វីជាច្រើនទៀត ដែលចង់បង្ហាញអ្នក
ខ្ជិលនិយាយច្រើន គឺត្រឹមតែសុភមង្គល ដែលខ្ញុំមានជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំនេះតែមួយផ្នែកក៏ខ្ញុំអាចយកឈ្នះអ្នកឯងបាត់ទៅហើយ(បញ្ឈប់បានក៏បញ្ឈប់ទៅព្រោះពេល ដែលអ្នកឯងប្រឹងព្រុស…យូរទៅវាអាចនឹងទទួលបានមកនូវការគ្រាំទ្រូងស្លា,,ប់ឥតប្រយោជន៍) នេះជាសារដាស់តឿនដល់អ្នកដែលធ្លាប់មើលងាយខ្ញុំកន្លងមក
អរគុណសម្រាប់ការមើលងាយដែលធ្វើអោយខ្ញុំមានថ្ងៃនេះ»។
តាមរយៈនេះ អ្នកគាំទ្រ បានផ្ដល់យោបល់ដល់លោកថា «អ្នកដែលធ្លាប់មើលងាយប្អូន ឬទាយប្អូនថា ចេះចុះអោយគេថាទៅប្អូននៅស្ងៀមស្ងាត់កុំមាត់គឺជាកាល្អទុកអោយគេមើលយើងដោយខ្លួនគេទៅ, ពៀររំងាប់ដោយការមិនចងពៀរអូន, ជាក់ៗលោកបង»៕