លោកឌួង ឆាយ ត្រូវបានគេមើលឃើញថា ជាបុគ្គលមួយរូប ដែលសកម្មទៅនឹងការងារមនុស្សធម៌ដោយលោក តែងតែជួយអ្នកដទៃតាមរយៈការបង្ហោះសារដាស់តឿន, ជូនដំណឹង, ការផ្ដល់ការងារ ពិសេសការជួយជាថវិកាដល់អ្នកខ្វះខាត, អ្នកមានប្រវត្តិតស៊ូជាដើមនោះ។
ការជួយជាច្រើនកន្លងមក លោកចាំមិនអស់នោះទេ។ តែ អំពើល្អមិនវង្វេងម្ចាស់ទេ ដោយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក ឌួង ឆាយ បានទទួលវីដេអូអរគុណ ពីប្អូនប្រុសម្នាក់ រួមនឹងម្ដាយ ក្រោយលោកបដិសេធមិនជួបដោយផ្ទាល់ ដើម្បីកុំឲ្យពួកគាត់ពិបាកនោះ។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសត ឆាត ជា អក្សរ និង វីដេអូ ដែលគេផ្ញើឲ្យខ្លួននោះ, លោក ឌួង ឆាយ បានរៀបរាប់ថា «អំពើល្អមិនវង្វេងម្ចាស់ទេ! ខ្ញុំពិតជារំភើប និងសប្បាយចិត្តពេលបានឃើញវីដេអូប្អូនប្រុស។ គាត់ព្យាយាមមកជួបខ្ញុំជាមួយម្តាយគាត់ដើម្បីថ្លែងអំណរគុណខ្ញុំ ប៉ុន្តែខ្ញុំមិនអោយគាត់ពិបាកមក។ ហើយគាត់នៅមិនសុខចិត្តបានទៅផ្តិតរូបខ្ញុំជាមួយម្តាយគាត់បានថតវីដេអូផ្ញើមកខ្ញុំទៀត។ ការជួយចេញពីចិត្ដស្មោះ មិនរំពឹងការតបស្នងអ្វីនោះឡើយ។
គិតល្អ ធ្វើល្អ សាងល្អ នោះជាសេចក្ដីសុខរបស់ខ្ញុំ។ អគុណប្អូនប្រុស ដែលបានឆាតមកជូនពរបង រំលឹកបង ជារឿយៗបងសាងអំពើល្អជួយទុក្ខធុរៈពូមីងបងប្អូនជាច្រើន បងមិនបានចងចាំអស់នោះទេ តែបងជឿថា សាងល្អ បានល្អ។ ឌួង ឆាយ»។ ក្រោយមក លោកក៏បានបង្ហោះវីដេអូ ដែលប្អូនប្រុសខាងលើផ្ញើមក ដោយប្រើCaptionដដែល៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖