ដល់ក! ល្បី​រឿង​នេះ​ពេក, ពូ​ចក់ បង្ហាញ​មុខ​សង្សារ​ថ្មី​ ហើយ​ពោល​ពាក្យ​ថា ​ផុស​ដើម្បី​ទ្រទ្រង់…

គេ​នៅ​ចាំ​បាន​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រោយ​រៀបការ​ ពួកគេ​តែងតែមានជ,ម្លោះ​ជាមួយគ្នា​កក្រើក​អស់​បណ្ដាញ​សង្គម​ជា​ញឹកញាប់ ហើយ​ត្រូវ​គេ​គិត​ថា ពួកគេ​នឹង​មិន​អាច​ជានា​​ឡើង​វិញ​នោះ​ឡើយ។ តែ​ជា​រឿយៗ​នៅ​តែ​អាច​ត្រូវ​គ្នា​វិញ​ដដែល។

ជាក់ស្ដែង​ថ្មីៗ​នេះ ពូ​ចក់​ ត្រូវ​ដេរ​៥​ថ្នេរ​ដោយសារ​តែ​ប្រពន្ធប្រើទូរសព្ទវា,យ។ នៅ​ពេល​នោះ ពូចក់​បញ្ជាក់​ថា ខ្លួន​បាន​លះបង់​កិត្តិយស​ ដើម្បី​ប្ដូរ​យក​ការ​ស្រឡាញ់ សុទ្ធចិត្ត​ឲ្យ​គេ​ប្រមា..ថដូច​ជា​​សត្វ។ អញ្ចឹង​ការ​លះបង់​របស់​លោក​អស់​ហើយ មាន​តែ​ប៉ុណ្ណឹង ហើយ​លើក​នេះ​មិន​ដឹង​ថា​ត្រូវ​លះបង់​អី​ទៀត។

ក្រោយ​បញ្ជាក់​បែប​នេះ​រួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួប​អាពាហ៍ពិពាហ៍​រយៈពេល​១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់​ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។

បន្ថែមលើនេះ ក្រោយល្បីរឿងបុរសម្នាក់ទៅជួយលើកម៉ូតូគេ ជួបគ្រោះ,,ថ្នាក់ចរា,ចរណ៍ ហើយត្រូវបានលោក សុវណ្ណ រិទ្ធី ស្ដីបន្ទោស ដោយសារ​សមត្ថកិច្ច​មិនទាន់វាស់វែង ធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានរឿងនេះព្រោងព្រាតនោះ ស្រាប់តែនៅថ្ងៃទី២៤ ខែមករា ពូចក់ បានបង្ហោះរូបថត១សន្លឹក បង្ហាញភាពផ្អែមល្ហែមជាមួយភរិយាចេញពីឆ្នេរអូឈើទាល-ខេត្តព្រះសីហនុ ហើយពោលពាក្យយ៉ាងខ្លីថា «សង្សារថ្មី»។

បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «ផុសដើម្បីទ្រទ្រង់ស្ថានការណ៍កុំអោយ​វឹកវរ​រឿងអ្នកជួយគ្រោះ,,ថ្នាក់ចរា,,ចរណ៍យប់មិញ»។ ដោយឃើញពូចក់ និយាយបែបនេះ ម្នាក់ៗខំមិនតបថា « ពិតជាអេមបស់គេ​ ជីងចក់, ពូចក់ កំប្លែងសមជាង ពូពាក់មីទៀត, ចេញរឿង៥ថ្នេរវគ្គ២ផងពូ​កុំអោយស្ងាត់»៕

Related posts