ក្រោយ​ឃើញ ​បុរស​ម្នាក់​នេះ​ ជួយ​គេ​ហើយ​ខុស​ទៀត, ឯកឧត្ដម​ ជុំ កុសល លើក​ឡើង​​បែបនេះ សូម្បី​ឯកឧត្ដម ​ ខៀវ កាញ៉ារីទ្ធ​ ក៏…​

កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ មាន​ករណី​គ្រោះ,,ថ្នាក់​ចរា,ចរណ៍​មួយ បានកើត​ឡើង រវាង​ម៉ូតូ និង​កង់​បី បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ជិះ​គ្នា​២​នាក់​ស,ន្លប់​ម្នាក់​នៅនឹងកន្លែង​។ ឃើញបែបនេះ បុរស​ម្នាក់ ក៏​ទៅ​លើក​ម៉ូតូ​ឡើង ហើយ​លោក សុវណ្ណ រិទ្ធី នៅ​ទីនោះ ក៏​ធ្វើការ​ស្ដីប,ន្ទោស​ជាខ្លាំង ព្រោះ​សម,ត្ថកិច្ច​មិនទាន់​វាស់វែង​។​

​នៅពេលនោះ បុរស ដែល​ជួយ​យកអាសា​គេ​នោះ បានធ្វើការ​សុំទោស​ទៅកាន់​លោក សុវណ្ណ រិទ្ធី ដោយ​លើក​ហេតុផល​ថា ខ្លួន​មិនដឹង ជា​ករណី​ប៉ះគ្នា​ជាមួយ​ភាគី​PassApp​នោះឡើយ ស្មានតែ​ករណី​ជិះ​ដួល​ដោយ​ខ្លួនឯង​នោះ​។​

​ទោះជា​មានការ​សុំទោស​បែប​ណាក៏ដោយ ក៏​លោក​សុវណ្ណ រិទ្ធី ប្រើ​សម្ដី​ស្រែក​ខ្លាំងៗ ហើយ​សួរ​ទៅកាន់​បុរស​នោះ​ថា សុំទោស​ចេញពី​ចិត្ត​ឬ​អត់​នោះ​? ការប្រើ​សម្ដី​ខ្លាំងៗ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​មហាជន សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​ដ៏​ល្បី​រូបនេះ រហូត​ផ្ទុះ​ការវែកញែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ក្រោយ​ឃើញបែបនេះ, ឯកឧត្តម ជុំ កុសល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះរូបថត១សន្លឹករបស់បុរសចិត្តល្អខាងលើ ហើយពោលពាក្យថា «ឃើញហើយទើសចិត្តពេក! មនុស្ស​មានចិត្តសង្រ្គោះ ឃើញគ្រោះ,,ថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជា​កាយវិការ​គួរឲ្យកោតសរសើរចំពោះគាត់!

ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ?។ ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដាន ដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់ បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង ។ គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។

កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ៕»។

មុនបញ្ចេញយោបល់ខាងលើ, ឯកឧត្តម ជុំ កុលស បានបង្ហោះសារថា «នាមជាអ្នក​សារព័ត៌មាន​ត្រូវស្គាល់ត្រឹមតួនាទីខ្លួនឯងបានហើយ កុំឲ្យលើស។»។ ចំពោះការលើកឡើងបែបនេះ, ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ក៏បានស៊ែរ សារទាំង២នេះ ផងដែរ។ តែមិនបាននិយាយអ្វីនោះទេ៕

Related posts