កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានករណីគ្រោះ,,ថ្នាក់ចរា,ចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងកង់បី បណ្ដាលឲ្យភាគីម៉ូតូជិះគ្នា២នាក់ស,ន្លប់ម្នាក់នៅនឹងកន្លែង។ ឃើញបែបនេះ បុរសម្នាក់ ក៏ទៅលើកម៉ូតូឡើង ហើយលោក សុវណ្ណ រិទ្ធី នៅទីនោះ ក៏ធ្វើការស្ដីប,ន្ទោសជាខ្លាំង ព្រោះសម,ត្ថកិច្ចមិនទាន់វាស់វែង។
នៅពេលនោះ បុរស ដែលជួយយកអាសាគេនោះ បានធ្វើការសុំទោសទៅកាន់លោក សុវណ្ណ រិទ្ធី ដោយលើកហេតុផលថា ខ្លួនមិនដឹង ជាករណីប៉ះគ្នាជាមួយភាគីPassAppនោះឡើយ ស្មានតែករណីជិះដួលដោយខ្លួនឯងនោះ។
ទោះជាមានការសុំទោសបែបណាក៏ដោយ ក៏លោកសុវណ្ណ រិទ្ធី ប្រើសម្ដីស្រែកខ្លាំងៗ ហើយសួរទៅកាន់បុរសនោះថា សុំទោសចេញពីចិត្តឬអត់នោះ? ការប្រើសម្ដីខ្លាំងៗបែបនេះហើយ ទើបធ្វើឲ្យមហាជន សម្ដែងការមិនពេញចិត្តចំពោះអ្នកសារព័ត៌មានដ៏ល្បីរូបនេះ រហូតផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក។
ក្រោយឃើញបែបនេះ, ឯកឧត្តម ជុំ កុសល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះរូបថត១សន្លឹករបស់បុរសចិត្តល្អខាងលើ ហើយពោលពាក្យថា «ឃើញហើយទើសចិត្តពេក! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះ,,ថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់!
ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ?។ ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដាន ដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់ បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង ។ គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។
កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ៕»។
មុនបញ្ចេញយោបល់ខាងលើ, ឯកឧត្តម ជុំ កុលស បានបង្ហោះសារថា «នាមជាអ្នកសារព័ត៌មានត្រូវស្គាល់ត្រឹមតួនាទីខ្លួនឯងបានហើយ កុំឲ្យលើស។»។ ចំពោះការលើកឡើងបែបនេះ, ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ក៏បានស៊ែរ ផងដែរ។ តែមិនបាននិយាយអ្វីនោះទេ៕