រាជធានីភ្នំពេញ៖ អតីតតារាកំប្លែង រួមទ្រនំជាមួយនាយកុយ នាងឃ្មឹប ធ្លាប់បានពាក់នឹងករណីគ្រឿងញៀន ហើយជាប់គុក និងចុងក្រោយនេះ រូបនាងក៏បានកែប្រែខ្លួនកសាងជីវិតសាជាថ្មី ដោយប្រកបរបរធ្វើការជា សន្តិសុខវេនថ្ងៃ និងយប់ ជាមួយស្វាមីយាមនៅផ្សារសេប៉េសេ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។
តែនាពេលថ្មីៗនេះ មានលេចលឺព័ត៍មានថា នាងឃ្មឹប និងស្វាមី ធ្វើការជាសន្តិសុខ មិនត្រូវបានក្រុមហ៊ុនសន្តិសុខ បើកប្រាក់ខែឱ្យនោះទេ ហើយក៏មានបុគ្គលិកផ្សេងទៀតផងដែរ។ ក្នុងនោះ បើតាមវីដេអូ មួយត្រូវបានគេបញ្ចេញតាមបណ្តាញសង្គម ថាប្តីប្រពន្ធនាងខ្មឹប បានឱ្យដឹងថា ពួកគេ មិនត្រូវបានក្រុមហ៊ុន បើកប្រាក់ខែឱ្យទេ ហើយថែមទាំងថា ពួកគេធ្វើការមិនបានល្អទៀតផង។ នាងឃ្មឹប បន្តថា នាងគ្រាន់ចង់បានប្រាក់ខែតាំងពីរូបនាង ធ្វើការ រហូតដល់ថ្ងៃនាងសុំឈប់។
ក្នុងនោះ តាមការបញ្ជាក់របស់នាង ឃ្មឹប ក្រុមហ៊ុន ចង់ដកពួកគាត់ចេញ តែតាមពិតដោយសារតែក្រុមហ៊ុន មិនមានប្រាក់ខែបើកឱ្យ ហើយតម្រូវឱ្យពួកគេកាត់កងសងប្រាក់ទៅកាន់ក្រុមហ៊ុន ចំពោះឯកសណ្ឋានថែមទៀត។ ហើយអ្វីដែល នាងឃ្មឹប និងស្វាមី សំណូមពរនោះ គឺប្រាក់ខែ ដែលជាកម្លាំងញើសឈាមរបស់ពួកគេដែលខិតខំធ្វើការងារ កន្លងមក៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖