ល្បីកក្រើក! ក្រោយ​មហាជន​ ​​វែកញែក​រឿង​បុរស​ម្នាក់​ជួយ​លើក​ម៉ូតូ​គេ​ ហើយ​ខុស​ទៀត​នោះ, លោក សុវណ្ណ រិទ្ធី ប្រាប់ការពិតថា…(មាន​វីដេអូ)

កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ មាន​ករណី​គ្រោះ,,ថ្នាក់​ចរា,ចរណ៍​មួយ បានកើត​ឡើង រវាង​ម៉ូតូ និង​កង់​បី បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ជិះ​គ្នា​២​នាក់​ស,ន្លប់​ម្នាក់​នៅនឹងកន្លែង​។ ឃើញបែបនេះ បុរស​ម្នាក់ ក៏​ទៅ​លើក​ម៉ូតូ​ឡើង ហើយ​លោក សុវណ្ណ រិទ្ធី នៅ​ទីនោះ ក៏​ធ្វើការ​ស្ដីប,ន្ទោស​ជាខ្លាំង ព្រោះ​សម,ត្ថកិច្ច​មិនទាន់​វាស់វែង​។​

​នៅពេលនោះ បុរស ដែល​ជួយ​យកអាសា​គេ​នោះ បានធ្វើការ​សុំទោស​ទៅកាន់​លោក សុវណ្ណ រិទ្ធី ដោយ​លើក​ហេតុផល​ថា ខ្លួន​មិនដឹង ជា​ករណី​ប៉ះគ្នា​ជាមួយ​ភាគី​PassApp​នោះឡើយ ស្មានតែ​ករណី​ជិះ​ដួល​ដោយ​ខ្លួនឯង​នោះ​។​

​ទោះជា​មានការ​សុំទោស​បែប​ណាក៏ដោយ ក៏​លោក​សុវណ្ណ រិទ្ធី ប្រើ​សម្ដី​ស្រែក​ខ្លាំងៗ ហើយ​សួរ​ទៅកាន់​បុរស​នោះ​ថា សុំទោស​ចេញពី​ចិត្ត​ឬ​អត់​នោះ​? ការប្រើ​សម្ដី​ខ្លាំងៗ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​មហាជន សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​ដ៏​ល្បី​រូបនេះ រហូត​ផ្ទុះ​ការវែកញែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ក្រោយពី​មានការ​រិះ,,គន់​ជាច្រើន​នោះ​, លោក សុវណ្ណ រិទ្ធី បានធ្វើការ​ឡាយ​បកស្រាយ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ ដោយ​រៀបរាប់​ថា ពេល​ខ្លួន​ទំនេរ​ពី​ការងារ ខ្លួន​ក៏​ឆ្លៀត​ទៅ​អង្គុយ​ប្រចាំការ​នៅ​គោលដៅ គល់​ស្ពាន​ជ្រោយ​ចង្វារ​។ ខណៈ​ពេល​ខ្លួន​កំពុង​អង្គុយ​នោះ ក៏​ឃើញ​ហេតុ,,ការណ៍​គ្រោះ,ថ្នាក់​ច​,រាចរណ៍​មួយ​ផ្ទាល់​ភ្នែក ដោយ​លោក​ឃើញ​គូសង្សារ​មួយគូ បាន​ជិះ​ម៉ូតូឌុប​គ្នា ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ​។​

​លោក​ថា ខណៈ​បុរស​ជា​សង្សារ បាន​ដឹក​នារី​ជា​សង្សារ​នោះ មកដល់​គល់ស្ពាន​ជ្រោយចង្វារ​នោះ គាត់​ជិះ​ម៉ូតូ​ស្របគ្នា​ជាមួយ​ម៉ូតូ​កង់​បី​ឥណ្ឌា។ នៅ​ពេល​ជិះ​ស្រប​ទិស​គ្នា​​,​ ម៉ូតូ​របស់​គូសង្សារ​​ បាន​រេ​ចង្កូត​ចូល​មក​ម៉ូតូ​កង់​បី​ឥណ្ឌា​ខាងស្ដាំ បណ្ដាល​ឲ្យ​គូសង្សារ​ទាំង​២​នាក់ បាន​ដួល រង​របួស​។​

ឃើញ​ដូច្នេះ លោក​បាន​ទំនាក់ទំនង​ទៅកាន់​រថយន្ត​សាមុយ ក៏​ដូច​ឲ្យ​ក្រុមការងារ​ទំនាក់ទំនង​ទៅខាង​សមត្ថកិច្ច និង​រថយន្ត​សាមុយ​នៅ​ទីតាំង​កើតហេតុ​តែម្ដង​។ លោក​បន្ត​ថា ពេលនោះ ហៅ​រថយន្ត សាមុយ​យូរ​ពេក លោក​ក៏​ធ្វើការ​ឡាយ​ព័ត៌មាន​ឲ្យ​បងប្អូន ក៏​ដូច​រថយន្ត​សាមុយ​បាន​ឃើញ​ដើម្បី​មក​ជួយ​សង្គ្រោះ​ជនរងគ្រោះ​។​

លោក​បន្តថា ពេល​ឡាន​សាមុយ​មកដល់​នារី​ជា​សង្សារ​អត់​ព្រម​ឡើង​ឡាន​ទេ ហើយ​ខាង​ប្រុស​ក៏បាន​ដឹងខ្លួន​ពី​សន្លប់​ដែរ​។ ចៃដន្យ​ក៏​មាន​បងប្រុស​ម្នាក់ មិន​ដឹង​ថា ជិះ​ម៉ូតូ​មកពីណា ក៏បាន​លើក​ម៉ូតូ​គូសង្សារ​ចេញពី​កន្លែងកើតហេតុ​តែម្ដង​។ លោក​ឃើញ​បែប​នោះ លោក​ក៏​រ​ត់​ទៅ​ប្រាប់​ថា​ ហេតុអ្វី បានជា​លើក​ម៉ូតូ​របស់​ភាគី​ម្ខាង​ទៀត​ចេញពី​កន្លែង​កើតហេតុ ទាំង​ដែល​សមត្ថកិច្ច​មិនទាន់​វាស់វែង​។​

លោក​ថា លោក​និយាយ​នេះ មិនមែន​ដើម្បី​ការពារ​ខ្លួនឯង​នោះទេ ដោយ​លោក​មានការ​អាណិត​ទៅកាន់​ភាគី​ម៉ូតូ​កង់​បី ដែល​ជា​អ្នក​ត្រូវ គ្រាន់តែ​ឃើញ​លើក​ម៉ូតូ​បែប​ហ្នឹង សមត្ថកិច្ច​មកដល់​ទី​តាំង​កើតហេតុ​ច្បាស់​ជា​ពិបាកធ្វើ​ការវាស់វែង​ថា​តើ អ្នកណា​ខុស អ្នកណា​ត្រូវ​ហើយ ទើប​លោក​ដើរ​ទៅ​ប្រាប់​។ តែ​គាត់​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​មក​លើ​លោក គាត់​សុំទោស​លោក​មែន តែ​សុំទោស​ទាំង​ខឹង​។ អញ្ចឹង​ហើយ ទើប​លោក​ដើរ​ទៅ​ពន្យល់​គាត់​ទៀត​។ លោកថា លោក​យក​ឱកាស​ហ្នឹង​ពន្យល់​គាត់ ហើយ​ឲ្យ​បងប្អូន​ជាច្រើន​ទៀត​បាន​យល់ថា នៅ​ពេល​ឃើញ​ករណី​គ្រោះ,,ថ្នាក់​ចរាចរណ៍ យើង​អាចជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន តែ​កុំ​ទៅលើ​ម៉ូតូ​ចេញពី​ទីតាំង​កើតហេតុ​៕ ដើម្បីជ្រាបច្បាស់សូមទស្សានវីដេអូខាងក្រោមនេះ ៖



Related posts