តាមពិត​អញ្ចឹង​សោះ! ចេះ​តែ​ឆ្ងល់ ​សិស្ស​សក់​ខ្លី​ហើយ​ គ្រូ​នៅ​តែ​កាត់​ចោល​ទៀត​ ដល់​ស៊ើប​មើល​ទើប​ដឹង​ថា ​មកពី…

លោក​គ្រូ​ អ្នក​គ្រូ ក្រុម​ប្រឹក្សា​យុវជន​ បាន​ចុះ​អនុវត្ត​វិន័យ​ នៅ​វិទ្យាល័យ​សម្ដេច​តេជោ​ហ៊ុនសែន​ សំពៅ​លូន​ កាលពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ ផ្ទុះ​ការ​វែកញែក​ និង​ស្នើ​កុំឲ្យ​ធ្វើ​វិធី​ចាស់​គំរឹល​បែប​នេះ​ត​ទៅ​ទៀត។

ការ​វែកញែក​នេះ​ នៅ​ពេល​ពួកគេ​ឃើញ​រូបថត​ជាច្រើន​សន្លឹក ដែល​វិទ្យាល័យ​សម្តេចតេជោហ៊ុនសែន សំពៅលូន ធ្វើការបង្ហោះ កាលពីថ្ងៃទី២៣ ខែមករា អមដោយCaptionបញ្ជាក់ថា «ការ​ចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន…
ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023»។

តាម​រយៈ​រូបថត​នេះ អ្នក​លេង​បណ្ដាញសង្គម បានធ្វើការវែកញែកតាមរយៈការខំមិនថា «លោកគ្រូអ្នកគ្រូ គួរតែឈប់អប់រំមនុស្សតាមក្បួនចាស់​គំរឹល​នេះតទៅតៀតទៅ លោកគ្រូអ្នកគ្រូដឹងច្បាស់ណាស់ថា ក្នុងសង្គមជាក់ស្ដែក មនុស្សល្អមិនល្អវាមិនអាស្រ័យទៅលើសក់ក្បាលនេះទេ លោកគ្រូអ្នកគ្រូក៏ធ្លាប់ក្មេងដែរ ឥឡូវចាស់ៗធ្វើដល់គ្រូគេទៅហើយ មនុស្សយើងនិយាយគ្នាបាន បង្រៀនគេឲ្យមានសីលធម៌ក្នុងខ្លួន តែភ្លេចថាខ្លួនឯងកំពុងតែប្រព្រឹត្តអំពើគ្មានសីលធម៌ “ដើរកាត់សក់ក្បាលគេ” ។,

តាមមើលរូបភាព ប្អូនៗសុទ្ធតែ សក់ខ្លី ចេញ​គុម្ព​ត្រចៀកទាំងអស់ អត់បាំង ឬគ្របទេ ហេតុអ្វី លោកគ្រូ នៅតែឈូសសក់ពួកគាត់ទៀត? កាលជំនាន់ខ្ញុំនៅរៀន 2011 សក់ទាល់តែគ្របត្រចៀកបានគ្រូកាត់ ហើយ កាត់ដោយកន្ត្រៃទេ ច្រឹប​បន្តិចៗ។ ខ្ញុំ​សង្ស័យហ្អា សម័យនេះ សម័យ fb ផង,

សក់ក្បាលលោកគ្រូ ម្នាក់ដែលកាន់ត្រង់ដឺ នោះសក់ដូចស្ទាវ កោតលើកដៃឈូសសក់គេរួច។ លាងគូទអាចម៌ខ្លួនឯងមិនជ្រះផង ខំយកកញ្ចក់ទៅឆ្លុះគ្នាសិស្ស ហើយសិតសក់ទៅបង្រៀនសិស្សរាល់ថ្ងៃអត់ ដែលមើលកញ្ចក់ផងក៏មិនដឹង។ ចេញមកជោខុសទំនង»។

ក្រោយពីមានការរិះគន់ព្រោងព្រាតរួចមក ​ដល់​ស៊ើបមើល​ទើប​ដឹង​មូលហេតុថា មកពីវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន នៃ​ខេត្តបាត់ដំបង បានតម្រូវឱ្យសិស្សប្រុសចាប់ពីថ្នាក់ទី ១០ ដល់ ១២ កាត់សក់ខ្លីម៉ូតបែបនេះ (ដូចរូបដែលខាងវិទ្យាល័យបានផុសកាលពី២១ ខែធ្នូ ឆ្នាំ២០២២) បើមិនដូច្នេះទេនឹងរងពិន័យ៕

Related posts