ជិត​ដល់​ថ្ងៃ​សម្រាល, ទេព បូព្រឹក្ស ត្រៀម​រៀបចំ​ជប់លៀង​ប្រាប់​ភេទ​កូន​ ​ជ្រើសរើស​Top Fan ទៅ​ចូលរួម​នៅ​ថ្ងៃ​ទី…​

ក្រោយពីស្រឡាញ់គ្នាអស់រយៈពេល៦ឆ្នាំនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងឯករាជ្យ ងួន ចាន់ដេវីត ហៅG-DevithឬDITWAY និង តារាចម្រៀង ទេព បូព្រឹក្ស បានមានដំណក់ឈាមរួមគ្នា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

រហូតមកដល់ពេលនេះ តារាចម្រៀង ទេព បូព្រឹក្ស បានពពោះកូនដំបូងរបស់ខ្លួនជាមួយG-Devithអស់រយៈពេល៨ខែទៅហើយ ជាមួយនឹងពោះ​ខ្ទាត​កាន់តែធំ។ ប៉ុន្តែពួកគេ មិនទាន់បញ្ជាក់នៅឡើយថា ជាកូនស្រី ឬកូនប្រុសនោះ បើទោះកន្លងមក មានការជជីកសួរពីអ្នកគាំទ្រមួយចំនួនក៏ដោយចុះ។

ដោយឡែក កាលចុងឆ្នាំ២០២២ ពេល ងួន ចាន់ដេវីត បង្ហោះសកម្មភាព ទេព បូព្រឹក្ស កំពុងអង្គុយចាក់អាវឱ្យកូនក្នុងផ្ទៃផ្ទាល់ដៃ ស្រាប់តែ​ សុភ័ក្រ កុសុម៉ា ដែលជាមិត្តសម្លាញ់នាង បានទាយមុនថា ទារកក្នុងផ្ទៃ ទេព បូព្រឹក្ស គឺជាកូនស្រី ព្រោះនាងចាក់អាវអំបោះពណ៌ផ្កាឈូក។

ទោះយ៉ាងណានេះគ្រាន់តែជាការ​ទស្សន៍ទាយ​ប៉ុណ្ណោះ ការពិតយ៉ាងណានោះ ពួកគេ នឹងធ្វើការពិធីជប់ជុំមួយ ដើម្បីជប់លៀង ជាមួយនឹងការចាប់ឆ្នោតអញ្ជើញTop Fanរបស់ពួកគេទៅចូលរួម ព្រមទាំងប្រាប់ភេទរបស់កូនក្នុងផ្ទៃនៅថ្ងៃនោះតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវីត បានបង្ហោះលិខិតអញ្ជើញមួយ អមដោយសារបញ្ជាក់យ៉ាងខ្លីថា «ចាំមើលបងប្អូនយើងទាយមើលថា Babe Boy or Girl»។ បន្ថែមលើនេះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ទេព បូព្រឹក្ស បានបង្ហោះរូបថត១សន្លឹក ហើយពោលពាក្យថា «តាមសន្យាថ្ងៃ 27 នេះហើយចាស party party ទាយមើល boy or girl តោះអ្នកណាជា top fan អូនខ្លះ អូននឹង ជ្រើសរើស 10អ្នកដើម្បីចូលរួមក្នុង party របស់អូន»៕

Related posts