មិន​ទាន់​ចប់​ទេ! ប៊ុត សីហា ​ចេញ​បទ​ «ពេល​ខ្ញុំ​ធ្លាក់​ដល់​បាត​អ្នក​នៅ​ទីណា?» ស្រាប់តែ ម៉ុង វិមាន ឆ្លើយ​តប​​ឥត​សំចៃ​ថា…(មាន​វីដេអូ)

កាលពីប៉ុន្មានខែមុន ប្រិយមិត្តមួយចំនួនទំនងជាបានជ្រាបរួចមកហើយពីរឿងរ៉ាវ​វិវាទ​មួយចំនួនរវាង តារាចម្រៀង ប៊ុត សីហា ជាមួយនឹងអតីតបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia រដូវកាលទី១ លោក ម៉ុង វិមាន នោះ។

នៅពេលនោះ, លោក ម៉ុង វិមាន ដែលអះអាងថា ជាមិត្តរបស់ប៊ុត សីហា បានទម្លាយរឿងរបស់ម្ចាស់ពានThe Voice Cambodia រដូវកាលទី១រូបនេះ ជាបន្តបន្ទាប់ រហូតដល់សាមីខ្លួនទ្រាំមិនបានចេញវីដេអូឆ្លើយតប និងចង់ដាក់ពាក្យបណ្ដឹងទៀតផង។

ទោះយ៉ាងណា លោក ម៉ុង វិមាន ហាក់មិនខ្លាចនោះឡើយ ដោយនៅតែបន្តនិយាយដដែល។ តែការទម្លាយរបស់ខ្លួនជាបន្តបន្ទាប់នេះ មិនទទួលបានផលនោះឡើយ ដោយត្រូវអ្នកគាំទ្ររបស់ប៊ុត សីហា លើកឡើងថា ជាការច្រណែន បើជាមិត្តភក្ដិល្អមែន គេមិនជាន់ពន្លិចបែបនេះនោះទេ។

ក្រោយពីការនិយាយរបស់ខ្លួនសាបដូចទឹកនោះ កាលពី​ទី១៧ ខែតុលា ឆ្នាំ២០២២ លោកម៉ុង វិមាន បានចេញសារសំឡេងនៅលើគណនីទីកតុករបស់ខ្លួន អមដោយរូបថតបញ្ចូលគ្នាធ្វើជាវីដេអូ ជាមួយតារាល្បីជាច្រើន ហើយដាក់Captionថា «សង្គម និយមតែរឿងអបាយមុខ»។

នៅលើវីដេអូនោះ រូបគេបានសរសេរអក្សរថា «មិនល្អធ្វើអីសាប»។ ដោយឡែកនៅក្នុងវីដេអូនោះ រូបគេ បានរៀបរាប់ថា ខ្លួនជាកូនកសិករក្រីក្រម្នាក់ ដោយចំណាកស្រុកមកពីខេត្តប៉ៃលិន មករស់នៅទីក្រុងភ្នំពេញ ត្រួសត្រាយ ផ្លូវជីវិតខ្លួនឯង ស្រឡាញ់សិល្បៈ ប្រឡូក​សិល្បៈជាង១០ឆ្នាំហើយ តាំងពីឆ្នាំ២០០៧មកម៉្លេះ ឆ្លងកាត់ការប្រឡង «យុវសិល្បករពេជ្រកំពុងច្នៃអាស៊ីអាគ្នេហ៍»ជាប់លេខ២ ទទួលបានពាន។

អតីតបេក្ខជន The Voice Cambodia រដូវកាលទី១រូបនេះ រូបនេះ រៀបរាប់ទៀតថា ឆ្នាំ២០០៤ប្រឡងធ្លាក់ក្នុងកម្មវិធីThe Voice Cambodia រដូវកាលទី១ ត្រួសត្រាយផ្លូវជីវិតសិល្បៈចូលរួមកម្មវិធីតន្ត្រីជាច្រើន ហើយក៏បានចែករំលែកបទពិសោធន៍ការងារ ជូនដល់បងប្អូនរួមអាជីព អ្នកភ្លេង អ្នកចម្រៀង អ្នករាំជាច្រើន សាងតែអំពើល្អ ខំបង្កើតក្រេឌីតខ្លួនឯង ដោយទង្វើល្អមិនដែលបំពុលសង្គម ធ្វើរឿងអីឲ្យសង្គមស្អប់ខ្ពើម មិនដែលប្រឡូកប្រឡាក់រឿងគ្រឿ,,ងញៀ,,ន មិនដែលបោកគ្រាប់បែកអ្នករួមអាជីពឲ្យក្ដៅក្រហាយ ឲ្យខាតបង់ដោយសារតែខ្លួនឯង ហើយក៏មិនដែលបានទទួលការជ្រោមជ្រែង ការផ្ដល់ឱកាស ការលើកស្ទួយ នៅតែគ្មានអ្នកស្គាល់ គ្មានអ្នកដឹង គ្មានអ្នកមើល គ្មានអ្នកលើកទឹកចិត្ត។

លោក បញ្ជាក់ជាចុងក្រោយថា គ្រាន់តែនិយាយរឿងពិតដែលបុគ្គលម្នាក់បានធ្វើរឿងបោកប្រាស់មកកាន់ខ្លួនឯង មើលងាយមកកាន់ខ្លួនឯង និយាយជាសាធារណៈ ប៉ះពាល់ដល់អាយដលគេ ខ្លួនក្លាយជាបុគ្គលអាក្រក់មួយ​ប៉ប្រិច​ភ្នែក។

ទោះយ៉ាងណា ក្រោយរឿងនេះ ស្ងប់ស្ងាត់ទៅហើយនោះ ស្រាប់តែ ប៊ុត សីហា បានចេញចម្រៀង១បទ មានចំណងជើងថា «ពេលខ្ញុំធ្លាក់ដល់បាតអ្នកនៅទីណា?» ដែលអត្ថន័យបទនេះ ហាក់ឆ្លើយតបទៅនឹងលោកម៉ុង វិមាន ទើបនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក ចេញវីដេអូ នៅលើទីកតុក ដោយរៀបរាប់ថា លោកបានដឹងពីគោលបំណងនៃការចេញបទនេះ ដើម្បីឲ្យលោកឆ្លើយតប តែលោកថា លោកមិនឆ្លើយតបនោះឡើយ។

ជាមួយ​គ្នា​នេះ​ លោក ម៉ុង វិមាន ក៏​បាន​លើក​ពី​គុណស្រ័យ​របស់​ខ្លួន​កន្លងទៅ ដែល​បាន​ជួយ​ដល់​ ប៊ុត សីហា និង​បន្ត​និយាយ​ពីចំណុចអាក្រក់របស់ម្ចាស់ពាន The Voice Cambodian រដូវកាលទី១រូបនេះជាច្រើនទៀត៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​​



Related posts