ច្រណែនមែន​! ឃើញ នាយ​ព្រែក និង ស្រីនាថ ធ្វើបែបនេះ កុ​សុ​ម៉ា ទប់ចិត្ត​មិន​ជាប់ ទាញ​កាមេរ៉ា ថត ហើយ​ដាក់​ចំៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្កេត​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ តារា​សម្តែង​ស្រី​រលក​ក្រោយ ឈិន មុន្នីនាថ និង នាយ​ព្រែក កាន់​តែ​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ទ្វេដង ទាំង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទីក​តុ​ក ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សន្និដ្ឋាន​ពី​ទំនាក់ទំនង​របស់​ពួកគេ​លើសពី​មិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ ពិធី​ការិនី សុភ័ក្ដ្រ កុ​សុ​ម៉ា បាន​​​ថត​ឈុត​ក្រៅ​ឆាក​របស់​ពួកគេ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​យ៉ាង​រ៉ូមែនទិក រួច​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អម​ដោយសារ​យ៉ាងខ្លី​ថា «​ហឹម​ម​ម​ម អាសូរ​ខ្លួន Kheng Ratanak​មក​ធ្វើការ​សោះ តែ​គាត់​ធ្វើ​ដូច​នៅ​សមុទ្រ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​នឹង​ការ​បង្ហោះ​ពី​សំណាក់ ​ពិធី​ការិនី សុភ័ក្ដ្រ កុ​សុ​ម៉ា​ខាង​លើ​នេះ , នាយ​ព្រែក ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ «Kheng Ratanak» បាន​ធ្វើការ​ចែក​រំលែក​បន្ត រួច​ដាក់​Caption​យ៉ាង ខ្លី​ថា «​ចុ​ម​…….! យាយ​ណឹ​ង​ខូច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ អ្នកគាំទ្រ​វិញ ដោយ​ឃើញ​គេ​ផ្អែមល្ហែម​ជាមួយគ្នា​បែប​នេះ ក៏បាន​បញ្ចេញមតិ​ចំអន់ កុសុម៉ា ​ថា «​អារម្មណ៍​អ្នក​Single, អាណិត​អាយ​ដល​ខ្ញុំ​ណាស់​, ច្រណែន​ខ្លាំង​ហើយ​មើល​ទៅ , គេ​មាន​គូរ​អស់ ហើយ​បង​ឯង​នៅ​ឯកា​ដល់​កាល​ទៀត​, នេះ​បាន​ថា ​អ្នកជិតខាង​, អាយ​ដល​ ងូតទឹក​ត្រាំ​ទឹក​ក្តៅ​ទៅ លែង​ខ្វះ​ភាព​កក់ក្តៅ​ហើយ​»៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment