កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ មានពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។
នៅក្នុងចំណោមនិស្សិតបញ្ចប់សិក្សាជិត៧ពាន់នាក់ខាងលើនេះ ក៏មាន លោក អ៊ឹង រដ្ឋា ហៅ ទុយ ដែលជាពិធីករនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ផងដែរ។ ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមករានេះ លោកអ៊ឹង រដ្ឋា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបញ្ជាក់ថា «បវិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យឯកទេសនៃកម្ពុជា»។
គួរបញ្ជាក់ថា ក្រៅពីពិធីករនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិនលោក អ៊ឹង រដ្ឋា ក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធីសំណើចពីរគ្រួសារ ដោយសម្ដែងជាតួអង្គភេទទីបី ដែលត្រូវបានមហាជនសរសើរថាសម្តែងបានល្អ និងស័ក្ដិសមខ្លាំង។
កន្លងមក អ្វី ដែលកាន់តែគួរឲ្យសរសើរទៀតនោះ, លោក អ៊ឹង រដ្ឋា បានបញ្ជាក់ថា លោកបានឈប់បះពាល់ជាមួយបារីអស់ពេលមួយឆ្នាំ ហើយ ដោយលោកសម្រេចផ្តាច់វា ដើម្បីរក្សាសុខភាពលោកឱ្យកាន់តែរឹងមាំទៀតផងនោះ៕