អបអរសាទរ! ស្ងាត់​ៗ​ នាយ ទុយ ​ទទួល​បាន​សញ្ញាបត្រ ​អនុ​បណ្ឌិត​ពី​សកលវិទ្យាល័យ​CUS ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា…​

កាលពីព្រឹកថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៣នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ OCIC រាជធានី​ភ្នំពេញ មាន​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ជិត៧ពាន់នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ​ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន។

នៅ​ក្នុង​ចំណោម​និស្សិត​បញ្ចប់​សិក្សា​ជិត​៧​ពាន់​នាក់​ខាង​លើ​នេះ​​ ក៏​មាន ​លោក អ៊ឹង រដ្ឋា ហៅ ទុយ ដែល​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​ ផងដែរ។ ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមករានេះ លោកអ៊ឹង រដ្ឋា បានបង្ហោះរូបថតជាច្រើនសន្លឹក អម​ដោយសារ​បញ្ជាក់​ថា «បវិញ្ញាបត្រ​ជាន់ខ្ពស់ពី​សកលវិទ្យាល័យ​ឯកទេសនៃកម្ពុជា»។

គួរ​បញ្ជាក់​ថា ក្រៅពី​ពិធីករ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​លោក អ៊ឹង រដ្ឋា ក៏បាន​ចូលរួម​សម្តែង​នៅ​ក្នុង​កម្មវិធី​សំណើច​ពីរ​គ្រួសារ​ ដោយ​សម្ដែង​ជា​តួ​អង្គភេទ​ទី​បី ដែល​ត្រូវបាន​មហាជន​សរសើរ​ថា​សម្តែង​បាន​ល្អ និង​ស័ក្ដិសម​ខ្លាំង។

កន្លង​មក អ្វី ដែល​កាន់តែ​គួរឲ្យ​សរសើរ​ទៀត​នោះ, លោក អ៊ឹង រដ្ឋា បានបញ្ជាក់ថា លោក​បានឈប់បះពាល់ជាមួយបារីអស់ពេលមួយឆ្នាំ ហើយ ដោយលោកសម្រេចផ្តាច់វា ដើម្បីរក្សាសុខភាពលោកឱ្យកាន់តែរឹងមាំទៀតផងនោះ៕

Related posts