និយាយដល់ឈ្មោះពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដីប្រកបដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។
សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ដោយឡែក និយាយពីជីវិតគូវិញ អ្នកនាង ក៏កំពុងជោគជ័យយ៉ាងត្រចះត្រចង់ រស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដ៏តូចរបស់ខ្លួន។
អ្វីកាន់តែត្រេកអរបន្ថែមទៀតនោះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់កូនច្បងច្បងគម្រប់អាយុ១១ឆ្នាំ, ពិធីការិនីដ៏ល្បីអ្នកនាង ចាន់ កែវនិមល មានកាដូពិសេសសម្រាប់កូនស្រីច្បងរូបនេះ ហើយពេលបើកមើល ស្រាប់តែឃើញថា អូន ទេពី មានប្អូនប្រុស។
ក្រោយពពោះរយៈពេលប្រមាណ៩ខែ១០នោះ, អ្នកនាង ចាន់ កែវនិមល ក៏បានសម្រាលកូនប្រុស តាមបែបធម្មជាតិ ដោយសុវត្ថិភាព និងជោគជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា។
ក្រោយសម្រាលតាមបែបធម្មជាតិមិនដល់១ថ្ងៃផង អ្នកនាង ចាន់ កែវនិមល អាចងើបដើរបានពកូនពេញដៃហើយ។ បន្ទាប់ពីសម្រាលបានប្រហែលខាង១រាងអ្នកនាងឡើងខ្ញង់ វិលមករកស្ថានភាពដើមវិញ។
ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង បានបង្ហោះរូបថតម្នាក់ឯងជាច្រើនសន្លឹក អមដោយរូបថតកូនៗចុងក្រោយ ហើយប្រាប់យ៉ាងខ្លីថា «គិតថា ផុសរូបម្នាក់អោយអស់ចិត្ត តែចុងក្រោយនៅតែមិនអាច»។
គួរបញ្ជាក់ថា ថ្មីៗនេះ មានការសួរនាំជុំវិញរូបរាង ក្រោយសម្រាលនេះផងដែរ ហើយ អ្នកនាង ចាន់ កែវនិមល ឆ្លើយថា «បងរឹតហ្គានតាំងពីថ្ងៃសម្រាលរួចភ្លាម ញុំាទឹកក្តៅ ញុំាបាយតិច តែញាំប្រភេទស៊ុបជំនួសវិញ ស្ទីមនិងសង្កត់អំបិលរាល់ព្រឹក បងធ្វើរាល់ថ្ងៃរហូតដល់ឥឡូវអូន គីឡូបងនៅលើសមុនមិនដល់២គីឡូទេ»៕