រាជធានីភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានពី ជីវិតផ្ទាល់ខ្លួនរបស់ តារាចម្រៀង ករុណា ពេជ្រ ប្រាកដជាបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ រូបលោកតែងតែជួបបញ្ហា មិនចេះចប់មិនចេះហើយ ធ្វើឲ្យហ្វេនៗព្រួយបារម្ភគ្រប់គ្នា។
ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ករុណា ពេជ្រ បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយពីបង្ហោះសារ រៀបរាប់ពីខ្សែជីវិតរបស់លោក ប្រៀបបានទៅនិងរឿងភាគ ឥណ្ឌា មានគ្រប់ រស់ជាតិមិនដឹងពេលណាចប់ ដោយក្នុងនោះ ម្ចាស់បទ “កលោះបុកល្ហុង” រូបនេះ បានសរសេររៀបរាប់ថា៖ “ឆាកជីវិតខ្ញុំ ខុសពី ឆាកតន្រ្តី ហើយក៏មិនដូច ឆាកល្ខោន ប៉ុន្តែវែងប្រៀបបានដូច ភាគឥណ្ឌា បញ្ចាំង 10 ឆ្នាំ មិនដឹងចប់រឺអតមានគ្រប់ រសជាតិ”៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖