ចូល​ឆ្នាំ​ចិន អ្នក​ស្រី ទ្រី ដាណា នាំ​កូន​ៗ​ដើរ​លេង, ពូម៉ៅ កំដរ​ម្ដាយ​នៅ​ពេទ្យ ​និង​ប្រាប់​ពី​ការ​នឹក​រលឹក​អូនប៊ី​ថា…(មានវីដេអូ)

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា មុននឹង​ចែក​ផ្លូវ​គ្នា ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នកស្រី ទ្រី ដា​ណា និង ពូ​ម៉ៅ បាន​បន្សល់ទុក​នូវ​កូនប្រុស​ម្នាក់ ជា​ដំណក់​ឈាម​រួមគ្នា ឈ្មោះ​អូន​ប៊ី ហើយ​បច្ចុប្បន្ន កំពុង​រស់នៅ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា។

ជារឿយៗ​គេ​សង្កេត​ឃើញ​ថា ពូ​ម៉ៅ តែងតែ​បង្ហាញ​ក្ដី​នឹក​រំលឹក​ចំពោះ​កូន​របស់​ខ្លួន រហូត​មានការ​សួរនាំ​ពី​អ្នកគាំទ្រ លោក​ធ្លាប់​ប្រាប់​ថា លោក​ឧស្សាហ៍​ជិះ​ទៅ​លួ​,​ច​មើល​កូន​ផង​ដែរ​។ ពាក់ព័ន្ធ​រឿង​កូន​នេះ អ្នកស្រី ទ្រី ដា​ណា ក៏​ធ្លាប់​និយាយ​ផង​ដែរ​។​

ជាក់ស្ដែង​កន្លងមក ពេល អ្នកស្រី​ឡាយ​វីដេអូ ញុំា​បាយ និង​លក់​ផលិតផល​កន្លងមក​ ស្រាប់​តែ​មាន មតិ​លើកឡើង​ថា «​មើលទៅ​បងស្រី​សប្បាយចិត្ត​រហូត តែ​ពូ​ម៉ៅ ពិបាកចិត្ត​»​។ ជាការ​ឆ្លើយតប​អ្នកស្រី ទ្រី ដា​ណា បញ្ជាក់​ថា ធម្មតា ខ្លួន​ឡាយ​លក់​ផលិតផល តែងតែ​សប្បាយ​អញ្ចឹង​ហើយ

មិនមែន​មក​ឡាយ​យំ​ឲ្យ​គេ​ជួយ​ទិញ​អីវ៉ាន់​អី​ណា ហើយ​អ្វី ដែល​សំខាន់​ខ្លួន​ដឹកនាំ​បងប្អូន​ជាច្រើន​នៅ​ក្នុង​ដៃ អញ្ចឹង​ខ្លួន​ត្រូវតែ​រឹងមាំ ហើយ​ខ្លួន​មិនបាន​ហាមឃាត់​ពូ​ម៉ៅ មិន​ឲ្យ​ជួប​កូន​ឯណា ចង់​ជួប​កូន​ស្នើ​ទៅ។

ដោយឡែក ក្នុងឱកាសចូលឆ្នាំចិននេះ អ្នកស្រី ទ្រី ដាណា បាននាំៗកូនទៅដើរលេងកម្សាន្តមើលទៅពិតជារីករាយខ្លាំងណាស់ ពិសេសបានសម្រេចបំណងកូនៗនាំពួកគេ បានមើលកាំជ្រួចនោះ។

ងាកមកពូម៉ៅ វិញ ចូលឆ្នាំចិន បានត្រឹមបង្ហោះរូបថតអ្នកម្ដាយជាមួយកូនប្រុសកាលនៅតូច ធ្វើឲ្យគ្រប់គ្នាចូលទៅខំមិនប្រាប់លោកឲ្យលោកយកកូនមកលេង ក្នុងនោះមានការលើកឡើងថា «នឹកកូនហើយបង»។ ជាការឆ្លើយតបពូម៉ៅ បញ្ជាក់ថា «កូនអ្នកណាមិននឹក នឹកគ្រប់ដង្ហើមចេញចូល»។

បន្ថែមលើនេះ អ្វី ដែលកាន់តែគួរឲ្យអាណិតពូម៉ៅនោះ ចូលឆ្នាំចិន គេជួបជុំគ្រួសារ សប្បាយរីករាយ, ពូម៉ៅ ចូលឆ្នាំចិនកំដរម្ដាយនៅពេទ្យ។ ទោះយ៉ាងណា ពូម៉ៅ មិនបានបញ្ជាក់ថា ម្ដាយរបស់លោកឈឺអ្វីនោះទេ។ តែបងប្អូនរបស់លោក បានបញ្ជាក់ថា ម្ដាយខ្លួនធ្លាយក្រពេះ ឥឡូវវះកាត់បានធូរបន្តិចហើយ៕


Related posts