ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត! ចូល​ឆ្នាំ​ចិន ​ដេននី ក្វាន់ នាំ​ល្អ​ហួស ទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស, ចោម ច័ន្ទ នាំ​ប្ដី​អារ៉ាប់​ ទៅ​…(មានវីដេអូ)

ដេ​ន​នី ក្វាន់ ជា​អតីត​តារា​សម្ដែង​មួយ​រូប ដែល​និយម​ស្លៀកពាក់​បែក​ស៊ិ​,,ច​ស៊ី ទទួល​ការរង​ការ​រិះ​,,​គន់​ជាច្រើន កាលពី​ប៉ុន្មាន​ឆ្នាំមុន រហូតដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្អាក​សកម្មភាព​សម្ដែង​របស់​នាង​រយៈពេល​១​ឆ្នាំ​ថែម​ទៀត​ផង។

ទោះ​យ៉ាង​ណា ដេ​ន​នី ក្វាន់ មិន​បារម្ភ​ពី​ជីវភាព​នោះ​ឡើយ ដោយ​នាង​ចាប់ផ្ដើម​ប្រកប​របរ​រកស៊ី​លក់​តាម​អន​ឡាញ​ ហើយ​ការងារ​របស់​នាង​​ទៀត​សោត ​ចេះតែ​ដាក់ចុះ​ដុះ​ឡើង​ រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ធ្វើឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​រហូត​ពង្រីក​មុខ​របរ​ថែម។

បន្ថែម​លើ​នេះ ពេល​កំពុង​កាប់​កប​លើ​មុខ​ជំនួញ​នោះ ដេ​ន​នី ក្វាន់ បាន​សកម្ម​នឹង​ការងារ​មនុស្សធម៌ ព្រមទាំង​ស្លៀកពាក់​រម្យទម ធ្វើ​ឲ្យ​មហាជន កែប្រែ​ពី​ការ​មិន​ចូលចិត្ត មក​ចូលចិត្ត​នាង រហូតដល់​ធ្វើ​ឲ្យ​នាង​មាន​អ្នក​តាមដាន​លើ​បណ្ដាញ​សង្គម​ជាង​១​លាន​ឯណោះ​រហូត​មក​ដល់ពេលនេះ។

ងាក​មក​អ្នក​នាង ចោម ច័ន្ទ ដែលត្រូវជាបង ដេននី ក្វាន់ វិញ ​កន្លងមក ​​បាន​យក​តុក្កតា ធ្វើជា​ប្ដី តែ​ក្រោយមក​ស្រាប់តែ​ឃើញ​នាង បាន​បង្ហាញ​មុខ​ស្វាមី​របស់​ខ្លួន​ជា​ជនជាតិ​អារ៉ាប់ ដ៏​សង្ហា​មួយ​រូប ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ។ ចោម ច័ន្ទ ដំបូង​ឡើយ ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ដាយ​របស់ «ល្អ​ហួស»​ តែបច្ចុប្បន្ន ត្រូវបានអ្នកនាង ដេននី ក្វាន់ អះអាងថា ជាកូនបង្កើតរបស់ខ្លួននោះ។

មួយរយៈចុងក្រោយនេះ ពួកគេ ២នាក់បងប្អូន​​ កំពុងតែសកម្មទៅនឹងការងារមនុស្សធម៌ដូចគ្នា។ ជាក់ស្ដែង ប៉ុន្មានថ្ងៃមុន ដេននី ក្វាន់ ទើបតែចែកអំណោយដល់ចាស់ៗជាច្រើនគ្រួសារនោះ ពេលនេះ នាង បាននាំ ល្អហួស ជាមួយចោម ច័ន្ទ និងស្វាមី យកសម្ភារៈសិក្សា​ ទៅចែកជូនសិស្សានុសិស្សថែមទៀតផង។

បង្ហោះភ្ជាប់ជាមួយសកម្មភាពចែកសម្ភារៈសិក្សាជាច្រើនសន្លឹកនៅថ្ងៃទី២៣ ខែមករា, ដេននី ក្វាន់ បានរៀបរាប់ថា «ម្សិលមិញថ្ងៃទី 22.01.2023 នាងខ្ញុំនឹងកូនស្រី បានយកសម្ភារៈសិក្សា​យកទៅជូនសិស្សានុសិស្ស នៅ សាលាបឋម ភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួនសិស្ស540នាក់​ ពេល​ទៅដល់នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេល ដែលបានឃើញស្នាមញញឹមរបស់ក្មេងៗគ្រប់ៗគ្នា​ឃើញរូបភាពបែបនឹងនឹកដល់ខ្លួនឯងកាលពីវ័យកុមារណាស់​ តើ​បងប្អូនចង់អោយនាងខ្ញុំបន្តចុះទៅសាលាណាទៀតអាចប្រាប់មក នាងខ្ញុំនឹង​បន្តទៅតាមសាលាដែលខ្វះខាតផ្សេងៗទៀត​»។

ដោយឡែក អ្នកនាង ចោម ច័ន្ទ វិញ នៅថ្ងៃដដែលនោះ ក៏បាននាំដេននី ក្វាន់ ជាមួយប្ដីអារ៉ាប់របស់ខ្លួន យកអំណោយជូនដល់ប្អូនស្រីពិការដៃជើង។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ចោម ច័ន្ទ បានរៀបរាប់ថា «កាលពីម្សិលមិញនាងខ្ញុំបានយកជំនួយទៅជួយបងប្អូនស្រីដែរគាត់ពិការដៃជើង តិចច្រើនមិនសំខាន់ សំខាន់មានទឹកចិត្ត​អំពើល្អមិនសាបសូន្យ»៕ សូមទស្សនាវីដេអូខាងក្រោម ៖


Related posts