មើលទឹកមុខអូនប៊ី! ចូល​ឆ្នាំ​សកល​ សេដជាទម្ងន់, ចូល​ឆ្នាំ​ចិន ទ្រី ដាណា បំពេញក្ដីសុខឲ្យកូនៗ ដោយនាំទៅថា…

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ, ​ក្រោយ​ពេល​ពេល​នាំ​កូនៗ​ដើរ​លេងក្រៅប្រទេស ហើយទទួលបានការខកចិត្តជាទម្ងន់​ជាមួយ​ក្រុមហ៊ុនទេសចរណ៍មួយនោះ, ​ អ្នកស្រី ទ្រី ដាណា បាន​បង្ហោះ​រូបថតថ្ងៃឆ្លងឆ្នាំ ហើយរៀបរាប់ទាំងទឹកភ្នែកថា «បើក​មើល​រូបថត​កូន​នៅ​ព្រំដែន​ម៉ាឡេស៊ី​ស្រក់​ទឹកភ្នែក បងប្អូន​ដឹង​ទេ​យប់​ថ្ងៃទី​31 វេលា​ម៉ោង 12 ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ក្មេង​ម្នាក់​នេះ​ បាន​សួរ​ខ្ញុំ​ថា ​ម៉ាក់ៗ​ពេលណា​បាន​គេ​បា,,ញ់​កាំជ្រួច​?

គាត់​សួរ​មកកាន់​ខ្ញុំ​ទាំងមុខ​គាត់​ស្ងួត​ហើយ​ភ្នែក​សម្លឹង​មើលទៅ​មេឃ​រហូត ទឹកភ្នែក​ខ្ញុំ​ក៏​ចាប់ផ្ដើម​ស្រក់​ហើយ​លួង​កូន​វិញ​ថា​មិនមាន​ការបា,,ញ់​កាំជ្រួច​អី​ទេ​កូន ម៉ាក់​ច្រឡំ​ថ្ងៃ​ហើយ ហើយ​គាត់​សួរ​ខ្ញុំ​ទៀតថា​ចុះ​ថ្ងៃ​ណា​បាន​គេ​បា,,ញ់​កាំជ្រួច​ម៉ាក់​?​អូន​ចង់​មើល​កាំជ្រួច​ព្រោះ​ម៉ាក់​ប្រាប់​អូន​ថា​ថ្ងៃ​ខោ​ន​ដោ​ន​សប្បាយ​ណាស់ អូន​ចង់ឃើញ​ម៉ាក់

ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​គាត់​វិញ​ថា​ប្រហែលជា​អាទិត្យ​ក្រោយ​កូន​បាន​គេ​បា,,ញ់ មិន​ហ៊ាន​ប្រាប់​កូនតូច​ថា​ខ្លួនឯង​ចាញ់បោក​គេ​ទេ​ព្រោះ​គាត់​មិនទាន់​យល់ បងប្អូន​ដឹង​ទេ​ថា​អារម្មណ៍​របស់​ម្ដាយ​នៅពេលដែល​ចង់ឃើញ​ស្នាមញញឹម​របស់​កូនៗ​ប្រែ​មក​ទៅជា​ស្នាម​ក្រៀមក្រំ​របស់​កូនៗ​ដែល​សំលឹង​មើលទៅ​មេឃ​រហូត​នោះ ថា​វា​ឈឺចាប់​ប៉ុណ្ណា​? មានតែ​អ្នក​ដែល​ធ្លាប់ជា​ម្ដាយ​ឪពុក​គេ​ទេ​ដែល​យល់​ពី​អារម្មណ៍​មួយ​នេះ​? ពួក​ខ្ញុំ​កម្រ​មាន​ពេលវេលា​បាន​ជួបជុំគ្នា​ណាស់​

ហើយ​ពេលវេលា​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​គ្រួសារ​របស់​ពួក​ខ្ញុំ​។​ពួកយើង​ថ្វីត្បិតតែ​ជា​ម្ដាយ​និង​កូន​មែន​ប៉ុន្តែ​កម្រ​មាន​ពេល​ជួបជុំ​កម្រ​មាន​ពេល​សប្បាយ​ជាមួយគ្នា​ដូច​ក្រុមគ្រួសារ​ផ្សេងៗ​ណាស់ ហេតុ​អី​ខ្ញុំ​គ្រាន់តែ​បំពេញ​ក្តី​សុខ​ឱ្យ​កូន​ខ្លួនឯង​ក៏​ខ្ញុំ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ខ្ញុំ​មានការ​ឈឺចាប់​ខ្លាំងណាស់ ភាពឈឺចាប់​និង​កា​មើលងាយ​ទាំងនេះ​ខ្ញុំ​មិនអាច​បំភ្លេច​បានឡើយ ពេលដែល​ខ្ញុំ​មើលរូប​ភាព​នេះ​ពេលណា​ក៏​ខ្ញុំ​ស្រក់​ទឹកភ្នែក​ដែរ

អូន​ប៊ី​មិនដែល​នៅ​មិនទាន់​គេង​ដល់​ម៉ោង​១២​យប់​ទេ​តែ​យប់នោះ​គាត់​នៅ​រង់​ចាំមើល​កាំជ្រួច​រហូត ទម្រាំ​គាត់​គេង​ម៉ោងជាង​3​ភ្លឺ មិនអាច​បំភ្លេច​បានទេ ការ​មើលងាយ​ការមិន​ផ្តល់​តម្លៃ​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន​ទេសចរណ៍ 2 World Travel ត្រូវតែមាន​យុត្តិធម៌​សម្រាប់​រូបខ្ញុំ​និង​កូនៗ ពី​តុលាការ
(​ការឈឺចាប់​និង​ការមើល​ងាយ​ដែល​មិនអាច​បំភ្លេចបាន​)»។

ទោះយ៉ាងណាងក្នុងឱកាសឆ្នាំចូលឆ្នាំចិននោះ អ្នកស្រី ទ្រី ដាណា នាំៗកូនៗដើរលេងកម្សាន្តម្ដងទៀត ហើយ​ឲ្យ​ពួកគេ មើល​កាំជ្រួច​ បាន​សម្រេច​ហើយ។ បង្ហោះភ្ជាប់ជាមួយរូបថតមើលកាំជ្រួចជាមួយកូនៗជាច្រើនសន្លឹក នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានពោលពាក្យយ៉ាងខ្លីថា «ខ្ញុំបានបំពេញក្តីសុខអោយកូនៗខ្ញុំហើយ យេសៗ»។ តាមរយៈរូបថតទាំងនេះ អ្នកគាំទ្រខ្លះ បានចាប់អារម្មណ៍ទៅលើរូបអូនប៊ី ​ធ្វើទឹកមុខដូចសេដដដែល៕

Related posts