គេនៅចាំបានថា តារាចម្រៀង សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយ អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។
ទោះយ៉ាងណា ពេលនេះ ពួកគេ បានលែ,ងលះគ្នាហើយ។ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ បន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ ទី១ឈ្មោះ សាពូន តារាភិមាន។ កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស។
ដោយឡែកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតកូនស្រីនោះ សាពូន មីដាដា បង្ហោះរូបថត និងវីដេអូ កូនស្រីកាន់នំខេក អមដោយសាររៀបរាប់ពីរឿងអតីតកាល ដែលទទួលបានលាភសំណាងជាលុយជាបន្តបន្ទាប់ពីសម្ដេច តែត្រូវបានរលាយទ្រព្យអស់ដោយសារការរកស៊ីខុសជំនាញនោះ។
សាពូន មីដាដា បានរៀបរាប់ដូច្នេះថា «កូនស្រីមាសឪពុក សាពូន ដារ៉ាពិមាន គម្រប់12 ឆ្នាំគត់ កូនជាកូន ដែលប្រកបដោយកុសលធម៌ក្រៃលែងណាស់ កាលកូនកើតមកមន្ទីរពេទ្យមិនយកប្រាក់ទេ ដល់កូនចម្រើនវ័យបានជាង 3ឆ្នាំ ពុកជួបរឿងយល់សប្ដិកំពុងបើកភ្នែកទាំងថ្ងៃ គឺសម្តេចតេជោពុក និងសម្តេចម្តាយ ដ៏ខ្ពង់ខ្ពស់បំផុត call មកជា( លេខPrivate number ) សួរសុខទុក្ខ ហើយក៏ឲ្យគេយកប្រាក់មកឲ្យ3ម៉ឺន $ គ្រាកន្លងមក
មួយអាទិត្យលោកទាំងទ្វេក៏callមកលេងរហូតៗ ហើយក៏ឲ្យគេយកប្រាក់ មកឲ្យទៀតជាហូរហែ រហូតកូនចម្រើនវ័យបាន4 ឆ្នាំ សម្តេចតេជោពុក និងសម្តេចម្តាយលោកបានប្រោះប្រទានមហាកិត្តិយសដល់ពុកម៉ែ និងកូនឲ្យទៅជួបលោកទាំងទ្វេនៅភូមិគ្រឹះវិមានឯករាជ្យ កូនចេះណាស់គ្រាន់តែឃើញពុកម៉ែក្រាបថ្វាយបង្គំ សម្តេចតេជោពុក និងសម្តេចម្តាយភ្លាម កូនក៏បត់ជើងថ្វាយបង្គំលោកទាំងទ្វេភ្លាមដែរ
ពុកម៉ែមានកំពូលកិត្តិយស និងមហាសំណាងក្រៃលែងណាស់ ដោយទទួលបានការសំណេះសំណាល និងខ្សែកដាំពេជ្រជិតប៉ុនកូនដៃ ព្រមទាំងប្រាក់ដុល្លារមួយវ៉ាលីធំ ដែលជាការប្រទានរបស់សម្តេចទាំងទ្វេ បីអាទិត្យក្រោយមកពុកម៉ែឡើងច្រៀងកម្មវិធី Bayon TV ច្រៀងបទអក្ខរាលោហិត លោកទាំងទ្វេក៏ប្រទាន20 ម៉ឺន$ ទៀត
វេលាកន្លងមក ចូលឆ្នាំមហាសង្ក្រាន្តនៅសៀមរាប លោកទាំងទ្វេបានប្រោះប្រទាននូវវេលាមហាកិត្តិយសម្តងទៀតដោយហៅពុកម៉ែទៅហូបបាយនៅសណ្ឋាគារ Angkor city លោកទាំងទ្វេ បានប្រទានប្រាក់ដុល្លារមួយកាបូបធំទៀតដល់ពុកម៉ែ។ ប្រាក់ដ៏ច្រើនក្រាស់ក្រែលទាំងនោះ ពុកបានយកទៅធ្វើជំនួញ ដែលមិនមែនជាជំនាញ និងសេចក្តីធ្វេសប្រហែសរបស់ពុកផងនោះ ក៏ខាតបង់ជាបន្តបន្ទាប់រហូតអស់ពីខ្លួន
ពុកពោលរៀបរាប់នេះ គឺឲ្យកូនចូរគោរពស្មោះត្រង់ចងចាំជានិច្ចតបស្នងនូវមហាគុណ ដែលសម្តេចតេជោតា និងសម្តេចយាយ ផ្តល់ឲ្យគ្រួសារយើង ហើយក្នុងដំណើរជីវិតចូរកូនកុំធ្វើជំនួញអ្វីដែលយើងមិនចេះ និងកុំប្រហែលឲ្យសោះ ព្រះពុទ្ធអង្គមុនបរិនិព្វានបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយចូរញាំងជីវិតនេះឲ្យប្រព្រឹត្តទៅដោយកុំប្រហែលឡើយ»៕