ស្អាតដូចគ្នា! ពេជ្រ សូលីកា និងម៉ីជីង ដាក់ប៉ុន្មានប៉ុស្ដិ៍នេះ ក្នុងឈុតប្រពៃណីចិន ហើយប្រាប់យ៉ាងខ្លីថា…

ប្រិយមិត្ត​មួយ​ចំនួន​ បាន​ដឹង​រួច​មក​ហើយ ពេលនេះ ចំណង​ស្នេហ៍​របស់​តារា​ចម្រៀង​ពេជ្រ សូលី​កា​ និង​លោក​ គឹម ហាន បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ។ តែ​​​នារី​ដ៏​រឹងមាំ​រូប​នេះ នៅតែ​​ដើរ​តួនាទី​ ជា​ម្ដាយ​ផង ជា​បងស្រី​ផង ក្នុង​ការ​មើលថែ​ប្អូនស្រី ក៏​ដូចជា​កូនប្រុស​ដ៏​គួរ​ឲ្យ​​ស្រឡាញ់​របស់​ខ្លួន​ បាន​យ៉ាង​ល្អ។

ត្រឡប់​ទៅ​អតីតកាល​បន្តិច ​គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​សម្រាល​កូន​រួច​ភ្លាមៗ​នោះ, ពេជ្រ សូលីកា ​តែង​ទទួល​ការ​រិះ.,គន់​មួយ​ចំនួន​ដូចជា​មាន​កូន​មុន​ការ, កូន ថាជាប្អូន, ដណ្ដើម​សង្សារ​មិត្តភក្ដិ​ជាដើម។

ទោះ​យ៉ាងណា រឿង​ទាំង​នេះ អ្នកនាង ធ្លាប់​បាន​ធ្វើ​ការ​បកស្រាយ​រួចអស់ហើយថា ជាប្អូនស្រីរបស់នាងពិតប្រាកដ ហើយមិនបានដណ្ដើមសង្សារអ្នកណានោះទេ បែកគ្នាហើយ បានអ្នកនាងយកតាមក្រោយ ហើយពេលស្គាល់គ្នា ក៏មិនដឹងថា ជាសង្សារមិត្តភក្ដិនោះដែរ។

និយាយ​ពី​ប្អូនស្រី​របស់​នាង​វិញ ជា​ក្មេង​ស្រី​ម្នាក់ ដែល​ចេះ​លើកទឹកចិត្ត​បងស្រី​របស់​ខ្លួន​ទៀត​ផង ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំង​ណាស់។ ជាក់ស្ដែង ​នៅមុនពេលបែកគ្នាជាមួយស្វាមី ហើយ​ពេល​ ពេជ្រ សូលី​កា ត្រូវ​គេ​រិះ,គន់​ដូចខាងលើ​នោះ​, ប្អូនស្រី​ដ៏​ស្រស់​ស្អាត​របស់​អ្នកនាង​ឈ្មោះ​«​ម៉ី​ជី​ង​» បាន​ចូលរួម​លើកទឹកចិត្ត និង​ប្រាប់​កុំ​ឲ្យ​ខ្វល់​ពី​សម្ដី​អ្នកដទៃ ដែល​គ្មាន​សេចក្ដី​សុខ​ដូច​ពួក​នាង​នោះ​។

នៅពេលនោះ ពេជ្រ សូ​លិ​កា បាន​ស្រង់​សម្ដី​ប្អូនស្រី​ខ្លួន​មក​បញ្ជាក់​ដូច្នេះ​ថា «​មិន​ថា​ពួក​ខ្ញុំ​ជួប​រឿង​អ្វីខ្លះ ប្អូន​ខ្ញុំ​តែងតែ​ប្រាប់​មក​ថា «​ចែ​កុំ​ទៅ​ខ្វល់​ពី​មនុ​សស្ស​ដែល​គ្មាន​ក្ដី​សុខ​ដូច​ពួក​យើង » សម្ដី​គាត់​ពិត មិនបាន​ប្រឌិត ចេះ​គិត​ជាង​មនុស្ស​ធំ​…»។

ក្រៅពីជាក្មេងម្នាក់ចេះគិតគូរហើយនោះ, ស្ថិត​ក្នុង​វ័យ​ជាង​១០​ឆ្នាំ ម៉ីជីង ត្រូវបានគេមើលឃើញថា មាន​រូបរាង មុខមាត់​ស្អាត​ ​ដូចបងស្រីខ្លួនអញ្ចឹង មើលទៅដូចបងប្អូនភ្លោះ។ ជាការកត់សម្គាល់ មុនពេលចែកផ្លូវជាមួយស្វាមីអ្នកនាង ពេជ្រ សូលីកា មិនសូវបង្ហោះរូបថតជាមួយគ្នានោះទេ តែមួយរយៈចុងក្រោយនេះ ពួកគេ ឧស្សាហ៍​បង្ហោះរូបថតជាមួយគ្នាណាស់។

​ដោយឡែក នៅក្នុងឱកាសកៀកចូលឆ្នាំចិននេះ ពួកគេ បានបង្ហោះរូបថតរៀងៗខ្លួន នៅលើទំព័រហ្វេសប៊ុក។ ម៉ីជីង បានបង្ហោះរូបថតដ៏ស្រស់ស្អាតក្នុងឈុតប្រពៃណីចិន អមដោយសារជូនពរថា «ជូនពរបងប្អូន សុខភាពល្អ​ 新年快乐»។ ដោយឡែក ពេជ្រ សូលីកា បានបង្ហោះរូបថតក្នុងឈុតប្រពៃណីចិនដូចគ្នា អមដោយសារប្រាប់ថា «ឃើញអាមួយ ហើយចុច share មានសំណាងពេញមួយជីវិត និង លុយចូលច្រើនៗ »៕​

Related posts