សេង មង្គល​ នៅ​មាន​សង្ឃឹម, ចុងឆ្នាំល្បីថាភ្ជាប់ពាក្យ​ តែពេលនេះ អ្នកស្រី ទ្រី ដាណា ប្ដូរបណ៌សក់ ហើយ​ប្រាប់​ថា…

កាលពី​ពេល​ថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយ​អ្នក​ស្រី ទ្រី ដាណា បាន​គ្រង​ឈុត​កូនក្រមុំ ហើយ​ប្រាប់​ថា ថត​ដាក់​មុខ​រោង ដោយសារ​តែ​អ្នក​នាង​ត្រូវភ្ជាប់​ពាក្យនៅ​ក្នុងខែធ្នូ ឆ្នាំ២០២២ ហើយ​ត្រូវ​រៀបការ​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣។

ក្រោយ​ពី​ប្រកាស​បែប​នេះ ស្រាប់តែ​នៅ​ចុង​ខែ​ធ្នូ ដើមឆ្នាំ២០២២កន្លងទៅនេះ មាន​ការ​បែក​ធ្លាយ​រូបថត​ប៉ុន្មានសន្លឹកចេញ​ពី​គេហដ្ឋាន​អ្នកស្រីទ្រី ដាណា ក្នុង​នោះ​មាន​ទាំង​វត្តមាន​ជំទាវ​​ជាច្រើន​បាន​ចូលរួម ពិសេស​វត្តមាន​របស់​លោក​ជំទាវ ហ៊ុន ស៊ីណាត​តែ​ម្ដង។

អ្វីកាន់តែចាប់អារម្មណ៍នោះ គេ​សង្កេត​ឃើញ​វត្តមាន​បុរស​សង្ហា​ខ្ពស់​ស្រឡះ​ម្នាក់​ឈរ​ក្បែរ​អ្នកស្រីទ្រី ដាណា អម​ជុំជិត​ដោយ​លោក​ជំទាវ​មួយ​ចំនួន ធ្វើឲ្យ​អ្នកគាំទ្រ​គិត​ថា អ្នកស្រី បាន​ធ្វើការ​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ក្នុង​ឱកាស​នោះ ហើយ​កូន​កំលោះ មិនមែន​ជា​សេង មង្គល នោះ​ឡើយ។

បន្ទាប់ពីរឿងនេះបានល្បី​សុសសាយ​រួចមក ស្រាប់តែ​អ្នក​គាំទ្រ​ បាន​ចូល​ទៅ​ខំមិន ​ពេល​អ្នកស្រី ទ្រី ដាណា កំពុង ឡាយ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣​ ដោយ​លើកឡើង​ថា «ចែ​ព័ត៌មាន​ផ្ទុះថា ចែភ្ជាប់ពាក្យជាមួយអ្នកផ្សេង មិនមែន សេង មង្គល ទើបហ្វេនអាណិត សេង មង្គល»។

ឆ្លើយតបទៅនឹងខំមិននេះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា ​ពួកយើងបានប្រាប់រួចហើយ សេង មង្គល និងពួកយើង បាននិយាយគ្នាអស់ហើយថា ពួកយើងស្រឡាញ់គ្នាបែបលក្ខណៈការងារ ហើយពួកយើងមានអារម្មណ៍ល្អជាមួយគ្នា ញុំាអីជាមួយគ្នា ទើបធ្វើឲ្យបងប្អូនមានការយល់ច្រឡំ។ ជាមួយគ្នានេះ អ្នកស្រី ធ្លាប់ បានបញ្ជាក់ថា មិនបានភ្ជាប់ពាក្យនោះទេ។

បន្ថែមលើនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រោយពីចែកអាំងប៉ាវ ដល់Top Fanរួចមក អ្នកស្រី បានប្ដូរពណ៌សក់ ហើយប្រាប់ថា «ចែដាណាប្តូរពណ៌សក់ហើយ តែបេះដូងមិនប្តូរទេនៅ Singleដដែលចា»។ តាមរយៈនេះ លោក សេង មង្គល នៅតែមានសង្ឃឹម សមតាមចិត្តអ្នកគាំទ្រមួយចំនួនដដែល ខណៈបេះដូងពួកគេនៅទំនេរដូចគ្នានោះ៕


Related posts