ធ្មេច​បើក​ៗ អូន​ចេស្ដា ​ដល់​ថ្ងៃ​ចេញ​ខែ​បាត់, ចាន់ កែនិមល រៀបចំ​ពិធី​តាម​ទម្លាប់​គ្រួសារ ហើយ​ប្រាប់​ថា…

និយាយ​ដល់​ឈ្មោះ​ពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដី​ប្រកប​ដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។

សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ដោយឡែក និយាយពីជីវិតគូវិញ អ្នកនាង ក៏កំពុង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ រស់នៅ​យ៉ាង​មានសុភមង្គលជាមួយគ្រួសារដ៏តូចរបស់ខ្លួន។

អ្វីកាន់តែត្រេកអរបន្ថែមទៀតនោះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​ខួបកំណើត​របស់​កូនច្បង​ច្បង​គម្រប់​អាយុ​១១​ឆ្នាំ​​,​​ ពិធីការិនី​ដ៏​ល្បី​អ្នកនាង ​ចាន់ កែវនិមល មាន​កាដូ​ពិសេស​​​សម្រាប់​កូនស្រី​ច្បង​រូប​នេះ ហើយ​​ពេល​បើក​មើល​ ស្រាប់តែ​​​​​ឃើញ​ថា អូន ទេពី មាន​ប្អូន​ប្រុស។

ក្រោយ​ពពោះ​រយៈពេល​ប្រមាណ​៩​ខែ​១០​នោះ, អ្នកនាង ចាន់ កែវនិមល ក៏បាន​សម្រាល​កូន​ប្រុស តាម​បែប​ធម្មជាតិ ​ដោយ​សុវត្ថិភាព​ និង​ជោគជ័យ​​ កាលពី​ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ២០២២នេះ នៅ​មន្ទីរពេទ្យ​អន្តរជាតិ អរៀនដា។

ធ្មេច​បើក​ៗរហូតមកដល់ពេលនេះ កូនប្រុស អ្នកនាង ចាន់ កែវនិមល ឈ្មោះ ចេស្ដា ដល់ថ្ងៃចេញខែបាត់ ហើយពិធីការិនីដ៏ល្បីរូបនេះ ក៏រៀបចំពិធីតាមទម្លាប់គ្រួសារ ដោយនិមន្តព្រះសង្ឃសូត្រមន្ត និងអញ្ជើញចាស់ទុំចូលរួម។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣​ អ្នកនាង ចាន់ កែវនិមល បានប្រាប់ថា «ថ្ងៃនេះ ចេស្តា មានអាយុ១ខែហើយ​ ធ្វើពិធីតាមទម្លាប់គ្រួសារ​ អរគុណម៉ាក់យាយ លោកតាអ៊ំពូមីង ដែលបានចូលរួម​»៕

Related posts