ចំ​បេះដូង! វីដេអូ​ Love Riya ​និយាយ​រឿង​មួយ​នេះ ​ធ្វើឲ្យ​ស្រីៗ​មួយ​ចំនួន​ពេញ​ចិត្ត​ស្ដូក​ សូម្បី​អតីត​ភរិយា ​លោក​សុវណ្ណ រិទ្ធី ​​​ក៏​និយាយ​ដែរ​ថា​…(មាន​វីដេអូ)

គេនៅចាំបានថា អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដោយ​គិត​មក​ដល់​ពេលនេះ មានរ​យៈពេលប្រមាណ១ឆ្នាំហើយ។​

នៅ​មុនពេល​រៀបការ​នោះ មាន​គេ​រិះគន់​រឿង​Love Riya​ប្ដី​ច្រើន ហើយ​នាង​ក៏​ឆ្លើយតប​ទៅវិញ​ថា ខ្លួន​ចង់​ប្ដី​ប៉ុន្មាន​ជា​រឿង​របស់ខ្លួន ហើយ​អត់​មាន​សុំ​បាយ សុំ​អង្ករ​អ្នកណា​ហូប​ទេ ហើយ​បើ​បងប្អូន​ណា​ប្ដី​ធ្វើបាប​ហើយ​នៅតែ​យកទៅ យកទៅ អ្នកឯង​១០​ឆ្នាំ មាន​ប៉ុន្មាន​ដង នៅ​ដេក​ឱប​ទុក្ខ​ទៅមួយ​ជីវិត​ហ្នឹង​ទៅ អត់​ហ៊ាន​លែង​ប្ដី​ខ្លាច​គេ​ថា​មេម៉ាយ​មែន​? ខ្លាច​គេ​ថា​ប្ដូរ​ប្រុស​មែន​?

Love Riya​បន្តថា សម័យនេះ សម័យ​អី​ហើយ ហើយ​១០​ឆ្នាំមាន​ប៉ុន្មាន​ដង​, ខ្លួន​ឱប​អ្នកឯង​មាន​ក្ដី​សុខ​តែ​៣​ថ្ងៃ ក៏​ខ្លួន​យក​ដែរ ការ​ហើយ​៣​ថ្ងៃ​លែង​គ្នា​ក៏​សុខចិត្ត​ដែរ ហេតុ​អី​សុខចិត្ត​អង្គុយ​ដេក​យំ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់ ដោយសារតែ​ប្ដី ដែល​មាន​ចរិត​អន់ ហេតុអ្វី​ត្រូវ​ធ្វើ​ចឹ​ង​? ហេតុអ្វី​ស្រីៗ​គ្នា​យើង​គ្មាន​ភាព​ក្លាហាន ក្នុង​ការ​ជ្រើសរើស​អ្វី ដែល​ជា​ក្ដី​សុខ​ខ្លួនឯង​?

Love Riya​បន្ត ដោយ​លើក​ជា​សំណួរ​ទៀតថា ហេតុអ្វី ក្លាយជា​មនុស្ស ដែល​ខ្លាច​គេ​និយាយ​ថា ខ្លួនឯង​ដូរ​ប្ដី ហេតុ​អី​សុខចិត្ត​ឱប​មនុស្ស​ប្រុស ដែល​គ្មាន​ទទួលខុសត្រូវ​? ហេតុអ្វី​ត្រូវ​ឱប​មនុស្ស​ស្រី ដែល​មាន​ស្រី​? ហេតុអ្វី ត្រូវ​ឱប មនុស្ស​ប្រុស ដែល​ក្បត់​យើង​?​។​

រហូតមកដល់ឆ្នាំ២០២៣នេះ វីដេអូរបស់នាង បញ្ជាក់ជំហរដូចខាងលើ នៅតែក្លាយជាទីចាប់អារម្មណ៍របស់ស្ត្រីមួយចំនួននៅឡើយ។ ជាក់ស្ដែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង មាស សុជាតា អតីតភរិយា លោក សុវណ្ណ រិទ្ធី បានស៊ែរវីដេអូនោះ ហើយដាក់Captionថា «កុំខ្លាចនូវពាក្យថា មេម៉ាយ កុំខ្លាចនូវការដែលជ្រើសរើសខុស ត្រូវរើសរហូតទាល់តែយើងបានជួបមនុស្ស ដែលស្គាល់យើងបានច្បាស់ ស្គាល់យើងជាយើង ទទួលយកយើងជាយើង ទើបយើងអាចមានក្តីសុខពិត»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖


Related posts