ចូលរួមសោកស្ដាយ! យក់ ឋិត​រដ្ឋា បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ផ្ទួនៗ​ពេក បង្ហោះ​សារ​រៀបរាប់​យ៉ាង​សោកសៅ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារាចម្រៀង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោ​ន អ្នកនាង យក់ ឋិត​រដ្ឋា បាន​ជួប​ទុក​សោក​ផ្ទួនៗ ក្រោយពី​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជា​បន្តបន្ទាប់ គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ បាន​ត្រឹម​បង្ហោះ​សារ​រៀបរាប់​យ៉ាង​សោកសៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ អ្នកនាង យក់ ឋិត​រដ្ឋា បាន​បង្ហោះ​រូបថត​ប្អូន​ជាច្រើន​សន្លឹក អម​ដោយសារ​ចូលរួម​រំលែក​ទុក្ខ​ថា «​បង​សូម​ចូលរួម​រំលែក​ទុក្ខ​ផង ណា​ង​អើយ​សូមអោយ​ជាតិ​ក្រោយ​អោយ​ប្អូន​មាន​សុខភាព​ល្អ​ជាង​នេះ​ណា​អូន​ទៅ​អោយបាន​សុខ​ណា​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយ​ទៅនឹង​សំណួរ​ថា​តើ «​គាត់​ឈឺ​អី​បង​បាន​គាត់​ស្លាប់ SIS ? » តារាចម្រៀង យក់ ឋិត​រដ្ឋា បាន​បញ្ជាក់ថា «​គាំងបេះដូង​អូន​អើយ​គ្នា​ឈឺ​ក្រពះ​ពោះវៀន​យូរហើយ​»​។ ក្រៅពី​ការ​សួរនាំ​នេះ ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ទៀត​ចូលរួម​រំលែក​ទុក្ខ ជាមួយ​នឹង​ការសម្ដែង​អារម្មណ៍​មិនគួរ​ឲ្យ​ជឿ ចំពោះ​រឿងនេះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១​នេះ អ្នកនាង យក់ ឋិត​រដ្ឋា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​រៀបរាប់​យ៉ាង​សោកសៅ​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជា​បន្តបន្ទាប់​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ជីវិត​គឺ​ចឹ​ង ! មិន​មាន​ពេល​ច្រើន​ទេ​នឹង​នៅ​ជួបជុំ​នឹង​ស្រលាញ់​រាប់អាន​គ្នា​ជា​រៀងរហូត​បានឡើយ ជួប​ហើយក៏​បែក​ចឹ​ង​ពេល​ដែល​កំពុង​រស់នៅ​ជាមួយគ្នា​ហើយ​គឺ​ត្រូវតែ​ចេះ​ថែរក្សា​ពេលវេលា​អោយបាន​យូរអង្វែង បទពិសោធន៍​សម្រាប់​ខ្ញុំ​ឃ្លាត​ពី​មនុស្ស​ជាទី​ស្រលាញ់​គឺ​មាន​ច្រើនដង​ពេក​ហើយ ប៉ា យាយ បងប្រុស ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅពេលដែល​នៅតែ​ជួប​ទៀត​ក៏​នៅតែ​ឈឺចាប់​ទៀត​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment