ដេននី ក្វាន់ ជាអតីតតារាសម្ដែងមួយរូប ដែលនិយាយស្លៀកពាក់បែកស៊ិ,,ចស៊ី ទទួលការរងការរិះ,,គន់ជាច្រើន កាលពីប៉ុន្មានឆ្នាំមុន រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកសកម្មភាពសម្ដែងរបស់នាងរយៈពេល១ឆ្នាំថែមទៀតផង។
ទោះយ៉ាងណា ដេននី ក្វាន់ មិនបារម្ភពីជីវភាពនោះឡើយ ដោយនាងចាប់ផ្ដើមប្រកបរបររកស៊ីលក់តាមអនឡាញ ហើយការងាររបស់នាងទៀតសោត ចេះតែដាក់ចុះដុះឡើង រីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យជីវភាពកាន់តែប្រសើររហូតពង្រីកមុខរបរថែម។
បន្ថែមលើនេះ ពេលកំពុងកាប់កបលើមុខជំនួញនោះ ដេននី ក្វាន់ បានសកម្មនឹងការងារមនុស្សធម៌ ព្រមទាំងស្លៀកពាក់រម្យទម ធ្វើឲ្យមហាជន កែប្រែពីការមិនចូលចិត្ត មកចូលចិត្តនាង រហូតដល់ធ្វើឲ្យនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង១លានឯណោះរហូតមកដល់ពេលនេះ។
ងាកមកស្នេហាវិញ ដេននី ក្វាន់ ធ្លាប់បរាជ័យជាមួយលោក មករា ថៅកែការ៉ាស់ឡាន ហើយក៏សាងស្នេហ៍ថ្មីជាមួយចឹក ឡេង រហូតទទួលបានដំណក់ឈា,,មរួមគ្នា។ ដេននី ក្វាន់ បានធ្វើការសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។
ទោះយ៉ាងណាថ្មីៗនេះ ដេននី ក្វាន់ បញ្ជាក់ពីការចែកផ្លូវគ្នាជាមួយ ចឹកឡេង និងបានប្រកាសបើកបេះដូង តាមរយៈការបង្ហោះសារថា «មេម៉ាយក៏មេម៉ាយទៅ ខ្ញុំមិនខ្វល់ទេ មេម៉ាយខ្ញុំមេម៉ាយ មានផ្ទះមានដី មានឡានជិះ មានលុយចាយ មានមុខរបរទៅខ្វល់ស្អីលោកអើយ មិនមែនគេចិញ្ចឹមយើងឯណា គឺយើងវិញតើចិញ្ចឹមគេ ពេលនេះបេះដូងអូនកំពុងបើក ហាមដើរផ្តេសផ្តាស ប្រយត្ន័ច្រលំចូលក្នុងបេះដូងអូន»។
ក្រោយបើកបេះដូងរួចមក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដេននី ក្វាន់ បានបន្តចែករំលែកក្ដីស្រឡាញ់ទៅកាន់ចាស់ៗជាច្រើនគ្រួសារ ព្រមទាំងក្មេងៗ ហើយបញ្ជាក់យ៉ាងខ្លីថា «ក្តីសុខផ្លូវចិត្ត19.01. 2023»៕