ក្រោយពីដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំហើយ ចំណងស្នេហ៍របស់អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង កាន់តែល្អប្រសើរឡើង។
អ្វី ដែលកាន់តែធ្វើឲ្យចំណងស្នេហ៍ពួកគេ កាន់តែរឹងមាំទៀតនោះ ក្រោយពីទទួលបានចំណងដៃកូនប្រុសជាដំណក់ឈាមរួមគ្នា កើតដោយវះ,កាត់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានអាយុ១ខែហើយ។
កូនប្រុសរបស់អ្នកទាំង២ មានឈ្មោះ ហៀង អារីយ៉ាផាយុ ហៅតនតន តាំងពីកើតភ្លាម មានមុខមាត់គួរឲ្យស្រឡាញ់បាត់ទៅហើយ ជាមួយនឹងច្រមុះឡើងស្រួច ហើយmkdl’BelnV មើលទៅកាន់តែគួរឲ្យស្រឡាញ់ថែមទៀត។
និយាយពីលោក ហេង គីមហៀង ធ្លាប់សរសើរសំណាងរបស់ខ្លួនឯងរៀបការហើយមានកូនប្រើស្រាប់ ហើយពេលនេះ មានកូន១ទៀតនោះ ធ្វើឲ្យលោកមានកូនប្រុសស្រីចំនួន២នាក់ទៅហើយ ដោយមានមុខមាត់គួរឲ្យស្រឡាញ់ដូចគ្នា។
បន្ថែមលើនេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បុរស ដែលទើបឆ្លាក់រូបLove Riyaលើដើមទ្រូងរូបនេះ បានបង្ហោះរូបថតជាមួយប្រពន្ធកូនជាច្រើនសន្លឹក ហើយពោលពាក្យ ថា «ពេលវេលាក៏នាំអោយពួកយើងខ្ញុំបានស្គាល់គ្នាបន្ទាប់មកក៏រៀនឈ្វេងយល់រវាងគ្នានឹងគ្នា ទើបយើងយល់បានថា️️ពីអ្នកដៃ ក៏ក្លាយជាអ្នកដែលស្និទ្ធស្នាលជាមួយគ្នាខ្លាំងបំផុត ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការទទួលយកខ្ញុំចូលមកនៅក្នុងគ្រួសារ ឥលូវកូន2នាក់ហើយ ប៉ាអាទែនប៉ាអាតន»៕