ធ្លាប់​តែ​ផុស​រូប​ក្នុង​ហ្វេសប៊ុក ដល់​ជួប​ខាង​ក្រៅ គេ​មើល​អត់​ស្គាល់​ អ្នក​នាង​ ដេត ម៉ាលីណា សួរ​ត្រង់​ៗ​ថា…

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ ឌួង ឆាយ រយៈពេល​​ប្រមាណ​២​ឆ្នាំ​មកនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។

ជុំវិញ​រឿង​ស្នេហា​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា ក៏​តែងតែ​បញ្ជាក់​ជំហរ រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ទុក​ពេល​វេលា​រកលុយ ទុក​ពេល​សម្រាប់​កូនៗ និង​ផ្ដល់​សុភមង្គល​ឲ្យ​គ្រួសារ​ទាំងមូល​។ ការ​និយាយ​បែបនេះ ទំនងជា​អ្នកនាង រាងចាល​ហើយ​មើល​ទៅ បាន​ជា ប្រការ​ជំហរ​ម្ដង​ហើយ​ម្ដងទៀត​រឿង​រក្សា​ខ្លួន​ឲ្យ​នៅ​Single​នេះ។

ចំពោះ​រឿង​ស្នេហា​នេះ បើសិនជា​អ្នកនាង​បើក​ចិត្ត​វិញ មិនដឹងថា មាន​ប្រុសៗ​ប៉ុន្មាន​ដាក់​មក​ដាក់​ពាក្យសុំ​ធ្វើជា​ម្ចាស់​បេះដូង​នោះ​ឡើយ ព្រោះ​ថា អត្តចរិត ក៏​ល្អ ស្អាត ឆ្លាត ថែមទាំង​ពូកែ​រកស៊ី ជា​ស្ត្រី​ដ៏​រឹងមាំ និង​មាន​ទំនួល​ខុសត្រូវ ចិញ្ចឹម​កូន​បាន​យ៉ាង​ល្អ។

ចំណុច​ល្អ​ទាំងនេះ របស់​អ្នកនាង ដេត ម៉ាលី​ណា តែងតែ​ត្រូវបាន​អ្នកគាំទ្រ​លើកសរសើរ ពិសេស​លើ​រូប​សម្រស់ ដោយ​ពួកគេ តែងតែ​លើក​ឡើង​ថា អ្នកនាង ដេ​ត ម៉ាលី​ណា ស្អាត​ដូច​ក្រមុំ​អាយុ​១៨​ឆ្នាំ អញ្ចឹង បើ​ទោះ​ពេលនេះ ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ និង​មាន​កូន​៣​ហើយក៏​ដោយ​នោះ។

ទោះ​យ៉ាង​ណា នៅយប់ថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៣នេះ អ្នកនាង មាន​ចម្ងល់​ជា​ខ្លាំង នៅ​ខាង​ក្រៅ​គេ​មើល​អ្នក​នាង​អត់​ស្គាល់​នោះ។ បង្ហោះ​ភ្ជាប់​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក​ អ្នក​មេម៉ាយ​កូន​៣​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ​ថា «ហេតុ​អី​បាន​មើល​ខ្ញុំ​អត់​ស្គាល់​ពេល​នៅ​ក្រៅ​ អាក្រក់​ជាង​ក្នុង​រូបថត​ផុស​ក្នុង​fbហើយ​មើល​ទៅ»៕​

Related posts