ក្រោយពីស្រឡាញ់គ្នាអស់រយៈពេល៦ឆ្នាំនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងឯករាជ្យ ងួន ចាន់ដេវីត ហៅG-DevithឬDITWAY និង តារាចម្រៀង ទេព បូព្រឹក្ស បានមានដំណក់ឈាមរួមគ្នា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
រហូតមកដល់ពេលនេះ តារាចម្រៀង ទេព បូព្រឹក្ស បានពពោះកូនដំបូងរបស់ខ្លួនជាមួយG-Devithអស់រយៈពេល៨ខែទៅហើយ ជាមួយនឹងពោះខ្ទាតកាន់តែធំ។ ប៉ុន្តែពួកគេ មិនទាន់បញ្ជាក់នៅឡើយថា ជាកូនស្រី ឬកូនប្រុសនោះ បើទោះកន្លងមក មានការជជីកសួរពីអ្នកគាំទ្រមួយចំនួនក៏ដោយចុះ។
ទោះយ៉ាងណាកាលចុងឆ្នាំ២០២២ ពេល ងួន ចាន់ដេវីត បង្ហោះសកម្មភាព ទេព បូព្រឹក្ស កំពុងអង្គុយចាក់អាវឱ្យកូនក្នុងផ្ទៃផ្ទាល់ដៃ ស្រាប់តែ សុភ័ក្រ កុសុម៉ា ដែលជាមិត្តសម្លាញ់នាង បានទាយមុនថា ទារកក្នុងផ្ទៃ ទេព បូព្រឹក្ស គឺជាកូនស្រី ព្រោះនាងចាក់អាវអំបោះពណ៌ផ្កាឈូក។
ដោយឡែក មួយរយៈចុងក្រោយនេះ កាន់តែកៀកថ្ងៃសម្រាលនោះ, តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះរូបថតរបស់ខ្លួនជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមជាមួយនឹងពោះកាន់តែខ្ទាតធំ ដោយមានការលេងស្ទីលប្លែកៗដូចពេលនាងមិនទាន់មិនទម្ងន់អញ្ចឹង។
បង្ហោះភ្ជាប់ជាមួយរូបថតជាបន្តបន្ទាប់នោះ, ទេព បូព្រឹក្ស បានពោលពាក្យថា « mama ប៉ោងមែនពិត តែចិត្តនៅតែចង់ swag នឹងហា, មនុស្សស្រីគ្រប់រូបអ្នកណាក៏ស្រលាញ់រូបរាងចង់ស្គមចង់ស្អាតចង់ស្វែល ប៉ុន្តែក៏គេចមិនផុតពីការលះបង់ដោយក្តីស្រលាញ់ចំពោះកូន មើល Mama ឥឡូវមូលដូចបាល់ babe បែបចង់កើតមកចេះដើរហើយមើលទៅ 8ខែ 3 គីឡូអូម៉ាយព្រះ»៕