លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាទីកតុកដ៏ល្បី ម៉ាក់ល័ក្ខ បានចុះកុងត្រាការងារជាមួយអ្នកស្រី ទ្រី ដាណា ក្នុងតម្លៃខ្លួនរហូតដល់ទៅ១០ម៉ឺនដុល្លារឯណោះ ហើយស្របពេលរឿងនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង សារព័ត៌មានមួយចំនួន បានលើកយករឿងចាស់របស់នាងមកនិយាយ។
កាលពីពេលមុននោះ ម៉ាក់ល័ក្ខ បានបង្ហោះវីដេអូក្នុងទីកតុក និយាយជាភាសាខ្មែរ ដោយប្រកាសជ្រើសរើសបុគ្គលិក ដោយយកតែជនជាតិវៀតណាម និងថៃប៉ុណ្ណោះ ធ្វើឲ្យមហាជន ជាច្រើន ផ្ទុះប្រតិកម្មជាច្រើន ក្នុងនោះ ពួកគេ លើកឡើងថា ជាការរើសអើងជាតិសាសន៍, បើរើសជនជាតិគេ ហេតុអ្វីមកនិយាយភាសាខ្មែរ ជាដើម។
នៅពេលនោះម៉ាក់ល័ក្ខ ក៏បានលុបវីដេអូចោល ជាមួយនឹងការសុំទោស និងធ្វើការបកស្រាយថា នេះជាការងាររបស់ខ្លួន ខ្លួនគ្រាន់តែនិយាយតាម តែអ្វីគេឲ្យនិយាយប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងនោះឡើយ ហើយខ្លួនក៏មិនបានរើសអើងជនជាតិខ្មែរអីដែរ។
ដោយឡែកថ្មីៗនេះ ស្រាប់តែសារព័ត៌មានមួយនោះ បានលើករឿងនេះ មកនិយាយហាក់ជាន់ពន្លិចនាង ដោយបានដាក់ចំៗថា «ដើម្បីលុយ១០ម៉ឺនដុល្លារ តារាស្រី ម៉ាក់ល័ក្ខ ទោះគេបញ្ជាឲ្យនិយាយមិនសមហេតុផល ក៏ចេះតែនិយាយមិនដឹងខ្យល់» ធ្វើឲ្យអ្នកមិនដឹងរឿងផ្ទុះប្រតិកម្មជាខ្លាំង។
ជាការឆ្លើយតបជុំវិញរឿងនេះ ម៉ាក់ល័ក្ខ ក៏បានចេញវីដេអូ បកស្រាយរួចហើយដែរថា វីដេអូនោះយូរហើយ ហេតុអ្វីបានយកមក ជាន់ខ្លួននៅពេលនេះ។ ក្រោយធ្វើការបកស្រាយរួចហើយ ម៉ាក់ល័ក្ខ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការបង្ហោះសារថា ស្លូតពេកគេជាន់ គេចង់ជេរ គេចង់មើលងាយក៏មិនដែលតបត ហេតុអីក៏ខ្ញុំល្ងង់ម៉េស»។
តាមរយៈនេះ អ្នកគាំទ្រនាង បានលើកជាយោបល់ថា «មិនបាច់តបតនៅអ្វី ដែលគេនិយាយគេជេរទេ ព្រោះយើងដឹងក្នុងចិត្តហើយថាមិនមែនស្ងៀមស្ងាត់មិនតបតមិនមែនយើងល្ងង់ទេចែ តែយើងធ្វើទៅដើម្បីសុំម៉ាសុខស្រួលរស់នៅរៀងៗខ្លួនទើបល្អចែ កុំខ្វល់ពីមាត់អ្នកដទៃ ស៊ូៗណប់,
កុំខ្វល់ពាក្យសំដីអ្នកដទៃអីម៉ាក់ សំខាន់ខំរកលុយចិញ្ចឹមគ្រួសារយើងល្អជាង យើងមិនអាចហាមឃាត់ពាក្យសម្ដីគេនិយាយពីយើងបានទេម៉ាក់សំខាន់ឲ្យតែគ្រួសារយើងមានស្នាមញញឹមឲ្យយើងបានហើយម៉ាក់ស៊ូៗម៉ាក់លាក់ស្រលាញ់ម៉ាក់លាក់ពេញ,
មនុស្សយើងមិនអាចតម្រូវចិត្តគេទាំងអស់បានទេ ហើយមិនអាចហាមឃាត់មិនអោយគេនិយាយពីយើងអាក្រក់បានដែរ តែសំខាន់ខ្លួនយើងទេ ដែលគិតថា ធ្វើអ្វីទៅត្រឹមត្រូវហើយធ្វើទៅអោយខ្លួនសប្បាយចិត្តធ្វើទៅបង, ចាញ់ជាព្រះឈ្នះជាមារពៅ ស្ងាត់ចឹងក៏ល្អដែរយូរៗទៅគេនឹងឈប់ឯងហើយ គេធ្វើចឹងជាកម្មជាបាបរបស់គេទេពៅ កុំបាច់តបតអីនាំតែក្ដៅក្រហាយទេ ស៊ូៗពៅ»៕