កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ មហាជនមានការចាប់អារម្មណ៍ និងផ្ទុះការវែកញែក, រិះ.គន់ ព្រោងព្រាត ក្រោយពីឃើញព័ត៌មាន អមដោយសកម្មភាពបង្ហាញឲ្យឃើញ តារាចម្រៀងពន្លកថ្មី កញ្ញា មាស នីតា បានហុចថ្ពាល់ឲ្យ បុរសសម្បូរស្នេហ៍ នាយចឺមថើបនោះ។
ក្រោយពីទទួលការរិះ.គន់ជាច្រើននោះ ស្រាប់តែលេចធ្លាយ ឆាតសំឡេងមួយ របស់ កញ្ញា មាស នីតា និយាយរាលដាលដល់ អ្នកនាង សេង សុខឃីម អតីតសង្សារ នាយចឺម ដោយគិតថា វីដេអូ ដែលធ្វើឲ្យនាងរង,ការរិះគន់នេះ ជាទង្វើរបស់អ្នកនាង សេង សុខឃីម នោះ។
ប្រការនេះហើយ ទើបកើតឲ្យមានរឿងរ៉ាវប្ដឹងផ្ដល់ឡើងតុលាការ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។ មកដល់ពេលនេះ មិនដឹងថា រឿងរ៉ាវប្ដឹងផ្ដល់របស់អ្នកទាំង២ដំណើរការដល់ណានោះទេ។ តែ កាលពីម្សិលមិញ ស្រាប់តែអ្នកនាង សេង សុឃីម ទម្លាក់ចម្រៀងDiss Trackមួយបទ មិនចាញ់វណ្ណដា និងជី ដេវីត នោះឡើយ។
បង្ហោះភ្ជាប់ជាមួយបទចម្រៀងរបស់ខ្លួន អ្នកនាង សេង សុឃីម ដែលបានប្ដូរឈ្មោះមក សុខ ទីយ៉ា បានដាក់Captionថា «ហត់អត់ច្រៀងដោយ ទីយ៉ាកុំជេរ ច្រើនពេក កុំហ៊ានពេកអូន មេម៉ាយតែមិនមែន នែក»។
ក្នុងអត្ថន័យចម្រៀង«ហត់អត់» ដ៏ចាក់ដោតនោះ ទោះអ្នកនាង សេង សុឃីម មិនបាននិយាយចំឈ្មោះបុគ្គលណាក៏ពិតមែន។ តែត្រូវបានគេយល់ថា ជាការដាក់ផ្លែផ្កាទៅឲ្យកញ្ញា មាស នីតា ដែលធ្លាប់មានរឿងជាមួយគ្នាកក្រើកបណ្ដាញសង្គមនោះ។
ជាក់ស្ដែង អ្នកគាំទ្រ បានចូលខំមិនព្រាតថា «Diss Track ដើមឆ្នាំ, វណ្ណដា ជី ដេវីដ សុំអែបកៀនសិនហើយចេ មួយបទនេះ អេមខ្លាំងម៉ង ឆ្នាញ់ត្រង់កាត់មាត់ម៉ងចេ, ចំកណ្ដាលមុខម៉ងMommy, បាញ់ចំៗម៉ងចែ ខ្លាំងអាកន្លែងកាត់មាត់នឹងម៉ង, ចំៗល្អណាស់អាចែកុំអោយពិបាកយល់, ស្ដាប់ហើយមិនឈឺទៀត មិនដឹងនិយាយថា ម៉េចទេខ្លាំងអាកន្លែងកាត់មាត់នឹងម៉ង»៕