ក្រោយ​ចឺម ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​«ធិបឌិន្ទ» មានអ្នកទើសច្រើន, លោក ផែង វណ្ណ និយាយ​បែប​នេះ​ថា មាន​ទូរស័ព្ទ​កញ្ចាស់​មួយ…

តារា​ចម្រៀង ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​ចឺម កាលពី​២០២១​ឆ្នាំកន្លងទៅ​នេះ បាន​ជួយ​ធ្វើ​ផ្លូវ​អ្នកភូមិ នៅ​ស្រុកកំណើត​របស់ខ្លួន ស្ថិត​ក្នុង ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង។

ក្រោយពីធ្វើផ្លូវជូនអ្នកភូមិហើយនោះ, កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, ចឺម ​ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ។ តែមនុស្សមួយចំនួនហាក់មិនពេញចិត្តនោះឡើយ ដោយបានបញ្ចេញមតិរិះគន់ជាច្រើនទៅលើអតីតតារាកំប្លែងរូបនេះ។

ជុំវិញរឿងនេះ គេមិនឃើញនាយចឺម ឆ្លើយតបបែបណានោះឡើយ។ តែថ្មីៗនេះ លោក ផែង វណ្ណៈ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយរៀបរាប់ថា «គ្រាន់តែ​ផ្ដល់​គ្រឿង​​ឥស្សរិយយស​ជាការ​លើកទឹកចិត្ត​ដល់​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​រួមចំណែក​អភិវឌ្ឍន៍​ជាតិ​ ក៏ពួកមួយចំនួន​ច្រណែន​ដែរ។

ឈប់​បានឈប់ទៅ​ អត់ធ្វ;ស្អីសោះ​ មាន​ទូរស័ព្ទ​កញ្ចាស់​មួយដេកចាំ​រិះគន់​ ដេកចាំថានោះ។ លិខិត​សរសើរ​ ប័ណ្ណ​សរសើរ​ មេដាយ​ គ្រឿងឥស្សរិយយស​ គេបង្ក;ត​មក​សម្រាប់​លើកទឹកចិត្ត​ដល់​ មន្រ្តី​មាន​ស្នាដៃ​ ដល់​សប្បុរសជន​ដែល​បានរួមចំណែក​អភិវឌ្ឍន៍​ជាតិ។ គេមិនបង្កើតមក​សម្រាប់​ទុកអោយ​ពួក​ដេកចាំថាទេ​។

ជំនាន់​ខ្ញុំ​នៅ​ធ្វើ​ការ​ក៏ខ្ញុំ​ទទួល​បាន​ លិខិត​សរសើរ​ ប័ណ្ណ​សរសើរ​ មេដាយ​ និង​ គ្រឿង​ឥស្សរិយយស​ ច្រើន​ដែរ​ តែគ្មាន​អ្នកណា​ច្រណែន​ទេ​។ ឥលូវ​នេះ​មិនដឹងជាស្អី​ អត់​ធ្វើ​អ្វី​សោះ​ ដេក​ច្រណែន​គេ​ ដេកឈ្នានីសគេ​ ។ បើ​ចង់​បាន​គ្រឿងឥស្សរិយយស​ដូចគេ​ ចំណាយថវិកា​ជួយ​រួមចំណែក​អភិវឌ្ឍន៍​ជាតិ​ទៅ​ គង់​តែ​បាន​ដូចតែគ្នាទេ​ ។​ (​ រូបថត​អតីតកាល​)

គួរបញ្ជាក់ផងដែរថា គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូន បុគ្គល ដេលមានស្នាដៃ និងគុណបំណាច់ខ្ពស់ ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យផ្សេងៗទៀត ដោយមេដាយ មុននីសារាភ័ណ្ឌ មាន៥ថ្នាក់ ក្នុងនោះ មាន មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និង អស្សឫទ្ធិ៕

Related posts