ផែង វណ្ណៈ ​ទម្លាយ​​​ប្រវត្តិ ​រៀប​ការ​ក្នុង​ជីវភាព​លំបាក​នៅ​ខ្ទម​កម្សត់​មួយ ​តស៊ូ​​ទម្រាំ​មាន​ថ្ងៃនេះ​ ប្រើ​ពេល​រហូត​ដល់​ទៅ…

លោក​ផែង វណ្ណៈ ជា​អតីត នគរបាល​ព្រហ្មទណ្ឌ ធ្លាប់មាន​ស្នាដៃ​ក្នុង​បេសកកម្ម​សម្ងាត់​កម្ចាត់​មេខ្លោង​ចា​.​ប់​ជំ​.​រិត​ដ៏​ល្បីល្បាញ​ឈ្មោះ រ៉ា​ស្មាច់​ឆ្នាំ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០០ ហើយ​ច​បច្ចុប្បន្ន ជា​អ្នកសារព័ត៌មាន​ដ៏​ល្បី​មួយរូប ដែល​បាន​ជួយ​ជ​.​ន​.​រង​.​គ្រោះជា​ច្រើន​មក​ហើយ តាមរយៈ​ការ​ឡាយ និង​ចុះផ្សាយ​របស់​ខ្លួន ជារឿយៗ​នោះ។

និយាយ​ពី​គ្រួសារ ដូចជា ប្រពន្ធ​កូន​វិញ លោក ផែង វណ្ណៈ ក៏​ឧស្សាហ៍​បង្ហាញមុខ​ផងដែរ ជាពិសេស​កូនស្រី​សំណព្វចិត្ត​របស់​លោក ដែល​រៀន​ពេទ្យ​នោះ។ បច្ចុប្បន្ន ​លោក​ផែង វណ្ណៈ មាន​លុយ ផ្ទះ ឡានទំនើបផ្ទាល់ខ្លួន រស់នៅយ៉ាងមានសុភមង្គល។ ទោះយ៉ាងណា ទម្រាំមកដល់ចំណុចនេះ លោកបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មានដ៏ល្បីរូបនេះ បានបង្ហោះរូបថតពេលរៀបការ អមដោយសាររៀបរាប់ពីប្រវត្តិខ្លះៗរបស់ខ្លួនថា «ចុងឆ្នាំ​ ១៩៩២​ បងរៀបការ​ជាមួយអូន​ក្នុង​ខ្ទម​កម្សត់​មួយនៅភូមិ​ព្រែក​តាពៅ​ សង្កាត់​ដើមមៀន​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ។

បងក៏ក្រ​ អូនក៏ក្រ​ តែ​ការតស៊ូ​ប្រឹងប្រែង​ឆ្លងកាត់​គ្រប់​ឧបសគ្គ​ បងខំរក​អូនខំទុកដាក់​ទីបំផុត​ ៣០ឆ្នាំ​ក្រោយ​ យើងបាន​ផ្ទះ​ល្អសមរម្យជាទ្រនំ​កក់ក្ដៅ​សម្រាប់​គ្រួសារ​ ។ ​ ទម្រាំ​មានថ្ងៃនេះ​ ធ្វើ​នគរបាល​ផង​ ធ្វើ​ការអោយ​អង្គការ​ទូរទស្សន៍​ ២៤ម៉ោងរបស់ជប៉ុនផង​ ធ្វើ​ការអោយ​ក្រុមហ៊ុន​ ម៉ៃដា​ ជប៉ុន​ផង​ ធ្វើ​អ្នកកាសែត​ផង​ នេះហើយ​ជីវិត​អ្នកក្រ​ ប្រឹងប្រែង​ណាស់ទើបមានថ្ងៃនេះ​ ។ ជាពិសេស​ ប្រទេស​មាន​សុខសន្តិភាព​ផ្ដល់​ឱកាស​អោយ​យើង​មាន​ជម្រើស​ច្រើន​ដើម្បី​ធ្វើការ​រកស៊ី​ចិញ្ចឹម​ជីវិត»៕

Related posts