ស្អាតប្លែក! ជិតដល់ថ្ងៃចូលឆ្នាំចិន, អ្នកស្រី ទ្រី ដាណា តែងខ្លួនបែបនេះ ជះសម្រស់ផ្អើលអ្នកគាំទ្រ លាន់មាត់គ្រប់គ្នាថា…

បុណ្យចូលឆ្នាំប្រពៃណីចិន ជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ នៅឆ្នាំ២០២៣នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃ​សៅរ៍ ទី២១ ខែមករា។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២, ២៣ និង២៤ ខែ​មករា ឆ្នាំ២០២៣។

ងាកមកអ្នកស្រី ទ្រី ដាណា ជិតដល់ថ្ងៃចូលឆ្នាំចិននោះ បានតែងខ្លួនយ៉ាងស្រស់ស្អាតមើលទៅដូចជាព្រះនាងនៅក្នុងរឿងភាគបុរាណរបស់ចិនអញ្ចឹង។ បង្ហោះភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកក្នុងការតែងខ្លួនយ៉ាងផូរផង់នេះ អ្នកស្រី បាន ដាក់Captionយ៉ាងខ្លីៗថា «ហេងៗឆ្នាំថ្មី»។

ដោយឃើញបែបនេះ អ្នកគាំទ្រ នាំគ្នាចូលទៅខំមិនព្រាតថា «ចែដើរតួអ្នកម្នាង ក្នុង រឿង មួយណា ដែរអត់ ដែល ឃើញសោះ, ជ្រុះបេះដូង Top fan អស់ហើយចែអើយ., អូយមើលមួយភ្លែតស្មានតួរឿង អ្នកម្នាងអ៊ូមីង ដល់ពេលមើលយូរៗទៅបានដឹងថា ចែដាណា ស្អាតប្លែកសាហាវហ្មងចែ Top fan, ដូចព្រះនាងឆាងអរ័ចែ, បងស្រីដូចតួរឿងចិន»៕

Related posts