លោកអ្នក បានជ្រាបរួចមកហើយថា បច្ចុប្បន្ននេះ លោកស្រី ទ្រី ដាណា កំពុងតែកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញលើការងារមនុស្សធម៌ ហើយការងារ រកស៊ី មុខជំនួញរបស់អ្នកស្រីទៀតសោត កំពុងជោគជ័យខ្លាំងផងដែរ។
ជាក់ស្ដែង ក្រោយពីអ្នកស្រី បានឃើញពីស្ថានភាពរបស់ក្រុមគ្រួសារមួយ ឡើងមកពីស្រុកធ្វើកម្មការប្រមូលសំរាមទាំងអស់គ្នា ស្រាប់តែកូនប្រុសរបូតដៃធ្លាក់ចូលក្រោមឡាននោះ អ្នកស្រី បានបង្ហូរទឹកភ្នែក និងប្រកាសស្វែងរកគ្រួសារនោះ ដើម្បីជួយថវិកាខ្លះនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតកម្មករកំពុងតែសម្រក់ទឹកភ្នែក ព្រោះបាត់បង់កូន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានរៀបរាប់ទាំងទឹកភ្នែកថា «ស្រក់ទឹកភ្នែកតាមពូហើយ ឱជីវិតហើយ ហេតុអីក៏សង្វេគម្ល៉េះ
ឡើងពីស្រុកមកធ្វើជាកម្មករប្រមូលសំរាមទាំងអស់គ្នា ស្រាប់តែកូនប្រុសរបូតដៃធ្លាក់ចូលក្រោមឡាន! ជីវិតវាលំបាកណាស់ទៅហើយ ហេតុអីត្រូវព្រាត់គ្នា បន្សល់ទឹកភ្នែករាប់ម៉ឺនតំណក់បែបនេះ មានអ្នកណាស្គាល់គ្រួសារគាត់ ជួយប្រាប់ផង នាងខ្ញុំចង់ចូលរួមរំលែកទុក្ខខ្លះ»៕