ប្រពន្ធកំពុងសេដ, ល្បី​រឿង​នេះ​ពេក​ ស្រាប់តែ​ពូចក់ ពោល​ពាក្យ​ប្រាប់​ភរិយា​ខ្លួន​ថា ៥​ថ្នេរ​អត់​បញ្ហា​​ តែ​កុំ…

គេ​នៅ​ចាំ​បាន​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រោយ​រៀបការ​ ពួកគេ​តែងតែមានជ,ម្លោះ​ជាមួយគ្នា​កក្រើក​អស់​បណ្ដាញ​សង្គម​ជា​ញឹកញាប់ ហើយ​ត្រូវ​គេ​គិត​ថា ពួកគេ​នឹង​មិន​អាច​ជានា​​ឡើង​វិញ​នោះ​ឡើយ។ តែ​ជា​រឿយៗ​នៅ​តែ​អាច​ត្រូវ​គ្នា​វិញ​ដដែល។

ជាក់ស្ដែង​ថ្មីៗ​នេះ ពូ​ចក់​ ត្រូវ​ដេរ​៥​ថ្នេរ​ដោយសារ​តែ​ប្រពន្ធប្រើទូរសព្ទវា,យ។ នៅ​ពេល​នោះ ពូចក់​បញ្ជាក់​ថា ខ្លួន​បាន​លះបង់​កិត្តិយស​ ដើម្បី​ប្ដូរ​យក​ការ​ស្រឡាញ់ សុទ្ធចិត្ត​ឲ្យ​គេ​ប្រមា..ថដូច​ជា​​សត្វ។ អញ្ចឹង​ការ​លះបង់​របស់​លោក​អស់​ហើយ មាន​តែ​ប៉ុណ្ណឹង ហើយ​លើក​នេះ​មិន​ដឹង​ថា​ត្រូវ​លះបង់​អី​ទៀត។

ក្រោយ​បញ្ជាក់​បែប​នេះរួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួប​អាពាហ៍ពិពាហ៍​រយៈពេល​១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់​ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។

បន្ថែមលើនេះ ក្រោយល្បីរឿងគេយកលុយ១ពាន់ដុល្លារជួលគេសម្លា,,ប់ប្ដីនោះ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ពូចក់ បានបង្ហោះសារប្រាប់ទៅប្រពន្ធខ្លួនថា «ប្រពន្ធ​សម្លាញ់​មានរឿងអីនិយាយគ្នាបាន! 5ថ្នេរអត់បញ្ហា​​ តែកុំចំណាយលុយ1000$ ប្ដីបារម្ភណាស់ PL»។

ជុំវិញរឿងនេះ គេមិនឃើញអ្នកនាងផល្លា ឆ្លើយតបបែបណាទេ តែមុនពូចក់ បង្ហោះសារនេះ អ្នកនាង ផល្លា បានបង្ហោះរូបថតខ្លួនឯង អមដោយសារយ៉ាងកម្សត់ថា «គ្រប់យ៉ាងគឺខ្លួនយើងទាំងអស់ណា ជួបរឿងមិនល្អកុំបន្ទោសអ្នកណាទាំងអស់ គឺខ្លួនយើងទេ បណ្ដោយខ្លួន បន្ទាបខ្លួន ដឹងថាផ្លូវនឹងមានខ្មោចច្រើនហើយ នៅតែចង់ដើរទៅផ្លូវនឹងទៀត​គ្រប់រឿង ដែលបានជួបសុទ្ធតែមានឱកាសនិងបទសោធន៍ទាំងអស់មិនថាល្អ ឬអាក្រក់»៕

Related posts