ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានសម្រាលកូន ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ និងបានដាក់ឈ្មោះកូនយ៉ាងពីរោះនោះ(Eam Sueir)។
ក្រោយពេលសម្រាលកូនរួចភ្លាមៗនោះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះរូបថតជាច្រើនសន្លឹក ចេញពីមន្ទីរពេទ្យ អមដោយសារបែបនេះថា «នាងខ្ញុំ និង ក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មន្ទីរពេទ្យសម្ភព អឃីដ (Orchid)
ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េងលី និង សហការី ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ខ្ពស់ ក្នុងការសម្រាលកូនស្រី ស៊ូអឺ និង សូមអរគុណដល់ លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន ទាំងអស់ ដែលបានជូនពរដល់នាងខ្ញុំ និង កូនស្រីនាងខ្ញុំ។ សូមជូនពរអោយអោយមន្ទីរពេទ្យ អឃីត ទទួលបានការគាំទ្រច្រើនពីអតិថិជន និង ជូនពរសូមសុខសប្បាយ សំណាងល្អ គ្រប់ក្រុមគ្រួសារ»។
ជាការកត់សម្គាល់ ពេលសម្រាលកូនបានប្រហែល៤ថ្ងៃ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ចាប់ផ្ដើមលេចវត្តមាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងការឡាយលក់ផលិតផលរបស់ខ្លួនទៅហើយ ពិតជាសកម្មនឹងការរកស៊ីខ្លាំងណាស់។
ដោយឡែក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ បានបង្ហោះរូបថតកូនទើបនឹងកើតជាច្រើនសន្លឹកមើលទៅពិតជាគួរឲ្យក្នាញ់ខ្លាំងណាស់ ជាពិសេសនោះ ឃើញថា ក្មេងនេះ ចេះញញឹមបាត់ទៅហើយ ហើយតាមរយៈរូបថតឃើញលោកជំទាវ អ៊ាន សៀវម៉ី ហាក់រំភើបខ្លាំងណាស់ មើលទៅដូចសើចបន្តិច ដូចយំបន្តិច ទំនងជាឃើញកូនចេះញញឹមនេះហើយមើលទៅ។
គ្រាន់តែឃើញរូបនេះ ភ្លាម អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ ចូលទៅខំមិនភ្លែតថា «ស្រលាញ់ត្រង់បបូរមាត់ នឹងម៉ង ចែអើយ, មើលមុខគេ ដូចMomy ណាស់, មុខកាត់ទៅរកបងស្រីខ្លាំងណាស់ ជូនពរបងស្រី និងBaby សុខភាពល្អ, គួរអោយស្រលាញ់ណាស់, មុខដូចម៉ាក់ៗណាស់, ឈ្មោះនឹងមុខនឹងសក្ដិសមណាស់គួរអោយស្រលាញ់ជូនពរអោយកូនតូចមានសុខភាពល្អ, មុខមានហុងស៊ុយណាស់, ញញឹមស្រស់ទាំងម្តាយនិងកូនម៉ង»៕