សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧។ អ្នកនាង បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។ ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។
ក្រោយឈរជើងនៅផលិតកម្មមួយនេះយ៉ាងរឹងមាំនោះ, តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកអ៊ឹង សុខលី ប្អូនប្រុសបង្កើតឧកញ៉ា អ៊ឹង ឆៃងួន ម្ចាស់ផលិតកម្មហង្សមាស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅអូតែលសុខា ហើយក្រោយរៀបការ រូបនាងក៏សម្រាលកូនប្រុសជាទីស្រឡាញ់ប្រកបដោយសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
កូនប្រុសរបស់អ្នកនាងឱក សុគន្ធកញ្ញា មានឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆលី គិតរហូតមកទល់នឹងពេលនេះមានអាយុ៣ឆ្នាំហើយ ជាមួយនឹងរូបរាងកាន់តែសង្ហា មុខមាត់គួរឲ្យក្នាញ់ បញ្ញាស្មារតីកាន់តែវ័យឆ្លាតគួរឲ្យស្រឡាញ់ខ្លាំងណាស់។
ងាកមកអ្នកនាជាម្ដាយវិញ ពេលធ្វើជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស គេសង្កេតឃើញថា ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ អ្នកនាង ឱក សុគន្ធកញ្ញា មានការតុបតែងខ្លួនដ៏ស្រស់ស្អាត ជាមួយសម្លៀកបំពាក់គ្មានជាន់គ្នានោះឡើយ ដោយមើលជ្រុងណាក៏ឃើញស្អាតដែរ។
ក្រោយកម្មវិធីបញ្ចប់ទៅ ក៏ឃើញអ្នកនាងស្លៀកពាក់គ្មានជាន់គ្នានោះដែរ ហើយសុទ្ធតែស្រស់ស្អាតថែមទៀត មើលទៅដូចជាក្មេងអាយុ១៦ ១៨ឆ្នាំអញ្ចឹង។ ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង បានបង្ហោះរូបថតប៉ុន្មានសន្លឹក ហើយដាក់Captionថា «បង្ហើយស្តុកមុនចូលឆ្នាំចិន»។
ដោយឃើញបែបនេះ អ្នកគាំទ្រចូលទៅខំមិន លាន់មាត់គ្រប់គ្នាថា «លះខ្លាំងណាស់ម៉ាក់, បងស្រីកញ្ញាស្អាតជាងគេ, កុរីអាយុ16ឆ្នាំ, ឡើងក្មេងដូចកុមារីម៉ងអាយដល, ដូចក្មេងស្រីអាយុ16ឆ្នាំចឹងបង ស្រស់ស្អាតណាស់, ដូចក្មេង១៥អាយដល, កុមារីអាយុ35ឆ្នាំ, កុមារីអោយច្បាស់ក្រឡែត, កាន់តែស្អាត កាន់តែក្មេងទៅហើយបង, ទុកអោយខ្ញុំស្អាតផងមកអ្នកម្ដាយ»៕