នៅ​សុខ​ៗ ​​អតីត​ប្ដី​ នឹក​ពេក ​ក៏​ខល​មក​ ស្រាប់តែ​ភរិយា​ឧកញ៉ា​ លាន អាហ្វ្រីលគីនីន ប្រាប់​ទៅវិញ​ថា​ អូន​មិន​ដូច​មុន​ទេ​បង​ អូន​ជា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា​ ឧកញ៉ា ​លាន​ អាហ្វ្រីលគីនីន ​​បាន​ធ្វើ​ពិធី​សែនព្រេន​តាម​ប្រពៃណី​ ជាមួយ អ្នក​លក់ដូរ​តាម​អនឡាញដ៏ល្បី អ្នកនាង យូ លីណា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ក្រោយ​សែនព្រេន​​​​​​ ពួកគេ​​​​​ក៏បាន​ដឹកនាំ​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់។

អ្វីជាការកត់សម្គាល់នោះ ពួកគេតែងតែបំពេញចន្លោះប្រហោងឲ្យគ្នា ហើយទោះមានអ្នកណានិយាយមិនល្អ ចង់ឲ្យពួកគេបែកបាក់គ្នាយ៉ាងណា ក៏ស្នេហារបស់ពួកគេនៅតែរឹងមាំដដែល ដោយពួកគេមិនស្ដាប់តាមការចាក់រុករបស់មតិណាមួយឡើយ។

​​ទោះយ៉ាងណា ពេលកំពុងតែសាងសុភមង្គលជាមួយគ្នានោះ, ស្រាប់តែថ្មីៗនេះ អតីតស្វាមីរបស់អ្នកនាង យូ លីណា មានការនឹករំលឹកខ្លាំងចំពោះអ្នកនាង ក៏បានខលមក ហើយអ្នកនាង បានប្រាប់ទៅវិញ ថា បើសិនជា​អាច​ឈប់​CALL មក​អូន ព្រោះមិនចង់ឲ្យប្ដីអន់ចិត្តនោះ។

បង្ហោះភ្ជាប់ជាមួយរូបថតស្វាមី និងកូនៗ នៅយប់ថ្ងៃទី១៨ ខែមករា, អ្នកនាង យូលីណា បានរៀបរាប់ថា «នៅ​សុខៗ​អូន​មិនដែល​នឹកឃើញ​សោះ​ បង​ខ្មោច​អតីត​ ហេតុ​អី​នៅតែ​នឹក​អូន​ចឹ​ង? អូន​មិន​ដូច​មុន​ទេ​បង អូន​ជា​ប្រពន្ធ​គេ​ហើយ​យ៉ាង​ពេញ​សិទ្ធ ប្ដី​អូន​គាត់​ល្អ​គ្រប់យ៉ាង ធ្វើ​អោយ​គ្មាន​ថ្ងៃ​

នឹកឃើញ សូមទោស បើសិនជា​អាច​ឈប់​CALL មក​អូន បង​លឺ​អត់ អា​លែ​វ ទោះ​កូន​អូន​ទាំងបី​គ្មាន​ប៉ា​បង្កើត តែ​កូន​អូន​មាន​លាន​អា​ហ្វ្រី​គី​និ​ន​ជា​ប៉ា​ល្អ​សម្រាប់​ពួកគាត់ អរគុណ ជម្រាប​លា សូម​ជា​លើកចុងក្រោយ​ណា ខ្ញុំ​មិន​ចង់អោយ​ប្ដី​ខ្ញុំ​គាត់​អន់ចិត្ត ឈប់»៕

Related posts