កម្ពុជា ៖ ដូចបានជ្រាបរួចមកហើយ ក្នុង ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នៅដើមខែសីហា កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ផលប្រយោជន៍នៃការចាក់វ៉ាក់នេះ អាចអនុញ្ញាតដល់ការបើកដំណើរការឡើងវិញ សម្រាប់សាលារៀន និងគ្រឹះស្ថានអប់រំនានាយ៉ាងហោច ថ្នាក់អនុវិទ្យាល័យ សម្រាប់បវេសនកាល ឆ្នាំសិក្សា ២០២១- ២០២២ នៅខែកញ្ញា ឬខែតុលាខាងមុខ។
ជាមួយគ្នានេះ ដោយសារតែ តាមបណ្តាខេត្តជាច្រើន បានយកសាលារៀនជា មណ្ឌលចត្តាឡីស័ក ហេតុដូច្នេះហើយ មកដល់ពេលនេះ មានខេត្តមួយចំនួន ចាប់ផ្តើមត្រៀមនឹង ផ្ទេរអ្នកធ្វើចត្តាឡីស័កពីមណ្ឌលក្នុងសាលារៀន ទៅកាន់មណ្ឌលផ្សេងទៀត ដើម្បីរៀបចំសាលារៀន ត្រៀមនឹងដំណើរការឡើងវិញ ក្នុងពេលឆាប់នេះ។
ជាក់ស្តែង ក្នុងនោះគឺមាន ខេត្តប៉ៃលិន លោក អ៊ី ឈាន ជាមួយអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ កាលពីថ្ងៃទី ២១ សីហា បាននាំកម្លាំង ចុះទៅរៀបចំមណ្ឌលចត្តាឡីស័កថ្មី នៅក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មិនតែប៉ុណ្ណោះ លោក អ៊ី ឈាន បានបន្តទៀត
ថា «ក្រោយពីការចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នានៅទូទាំងខេត្តហើយ ត្រូវឱ្យពួកគាត់ចូលរៀនឡើងវិញ ទើបរដ្ឋបាលខេត្តចាត់ឱ្យមន្ត្រីក្រោមឱវាទចុះរៀបចំមណ្ឌលចត្តាឡីស័កថ្មីសម្រាប់ផ្ទេរពួកគាត់ទាំងនោះ យកសាលារៀនឱ្យសិស្សចូលរៀនសាជាថ្មីឡើងវិញ»។
ចំណែកឯ ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ ក៏កំពុងតែត្រៀម នឹងទទួលបញ្ជាក្នុងការផ្ទេរអ្នកចត្តាឡីស័ក ក៏ដូចជា ទទួលបញ្ជាក្នុងការរៀបចំដំណើរការសាលាឡើងវិញ ផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖