សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានអបអរសាទរចំពោះចៅស្រីច្បង ដែលជាកូនស្រីលោក ជំទាវ ហ៊ុន ម៉ាណា ក្រោយទទួលបាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។
ទន្ទឹមនឹងការអបអរសាទរនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការកំណត់គោលដៅទាបបំផុត សម្រាប់ចៅៗទាំងអស់ ដោយត្រូវបញ្ចប់ថ្នាក់អនុបណ្ឌិត និងគោលដៅខ្ពស់បំផុត គឺថ្នាក់បណ្ឌិត។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារអបអរសាទរនៅលើផេកហ្វេសបុក យ៉ាងដូច្នេះថា «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូន
ជីតានិងក្រុមគ្រួសារ។
មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)ទាបបំផុតនិងគោលដៅគឺថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុតនិងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗនិងឪពុកម្តាយ ពួកគេត្រូវខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងការអបអរសាទរព្រាតព្រាត ក្នុងនោះ ពួកគេ បានលើកឡើងថា «សូមចូលរួមអបអរសាទរអស់ពីដួងចិត្ត។ Congratulations! ពិតជាមានសំណាងណាស់ ដែលមានសម្តេចជាអ្នកដឹកនាំ និងជាមេគ្រួសារជួយតម្រង់ទិសដៅឱ្យមានចំណេះខ្ពស់។ចំណេះវិជ្ជា ប្រសើរជាងទ្រព្យទាំងពួង។, អបអរសាទរក្មួយស្រីនេះពិតជាធនធានមនុស្សសម្រាប់អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជំនាន់ក្រោយទៀត។, Congratulations ស្រីពេជ្រ»៕