បច្ចុប្បន្ន អតីតតារាចម្រៀង និងកំប្លែង អ្នកនាង ផន សុផារី ត្រូវអ្នកនិយមលេងបណ្តាញសង្គម ពេញចិត្ត រាល់ការលើកឡើងរបស់រូបនាង ដោយការពោលពាក្យ មួយឃ្លាៗសុទ្ធតែពោរពេញដោយអត្ថន័យ សបញ្ជាក់យ៉ាងច្បាស់ថា រូបនាងជានារី ដែលរឹងមាំម្នាក់។
បើក្រឡេកទៅមើលជីវិតគូវិញ, ស្នេហារបស់អ្នកនាង ជាមួយស្វាមី ពិតជា ហែលឆ្លងព្យុះភ្លៀងជាច្រើន ត្រូវបាន ម្តាយឪពុកបំបែក តែអាចតស៊ូកសាងគ្រួសារមួយ សែនសុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនស្រី២នាក់គួរឲ្យស្រលាញ់ថែមទៀតផង។
ទោះជាបច្ចុប្បន្ននេះ អ្នកនាង បានដើរតួនាទីជាម្ដាយដ៏ល្អ ជាប្រពន្ធដ៏ល្អ ជាស្ត្រីដ៏រឹងមាំ ហើយកំពុងរស់នៅយ៉ាងមានសុភមង្គលយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ន អ្នកនាង បានត្រៀមចិត្ត និងសំនួររួចជាស្រេច ករណីស្វាមីរបស់ខ្លួនមានស្រីខាងក្រៅនោះ។
ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង បានបង្ហោះរូបថត១សន្លឹកយ៉ាងផ្អែមល្ហែមជាមួយស្វាមី ហើយបង្ហោះសារបញ្ជាក់ពីការត្រៀមសំណួរសម្រាប់ស្វាមីថា «សំនួរសួរទៅកាន់ស្វាមីគ្រប់រូប !!!
ហេតុអីមានប្រពន្ធ ដែលមានចំណុចល្អគ្រប់ដប់ម៉េចនៅតែប្តីមានស្រី?
ចង់ប្រាប់ថា សំនួរនេះខ្ញុំក៏ត្រៀមសួរប្តីខ្ញុំនៅថ្ងៃអនាគតដែរ បើគាត់…
ខ្ញុំគ្រាន់តែដឹងថា ចម្លើយសម្រាប់ខ្ញុំ គឺខ្ញុំនឹងប្រឹងធ្វើតួនាទីជាភរិយា និងជាម្តាយអោយល្អបំផុត ធ្វើជាមនុស្សស្រីពូកែបំផុត បើទោះជាអនាគតប្តីខ្ញុំមើលលែងឃើញតម្លៃខ្ញុំ ក៏ខ្ញុំអស់ចិត្ត អោយតែយើងឆ្លាត មានគំនិត ចេះថែខ្លួនអោយមានតម្លៃ ហើយមាយាទបាន មិនខ្វះទេ មនុស្សប្រុស ដែលល្អៗចាំមើលថែទទួលយើងដៃដប់»៕