ស្ងាត់ៗ ល្បី តារាចម្រៀង សួស វីសា ឡើងជំទាវបាត់ ខណៈស្វាមីឡើងតំណែងថ្មី ជា…

គេនៅចាំបាន​ថា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោយពី​ពួកគេ បាន​តស៊ូ និង​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជាង​៤​ឆ្នាំ។

ក្រោយ​រៀបការ ពួក​គេក៏​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។

អ្វីជាការចាប់អារម្មណ៍ ស្របពេលតារាចម្រៀង សួស វីសា មានភាពល្អប្រសើរឡើងវិញចំពោះបំពង់សំឡេងរបស់ខ្លួន ហើយ​ឆាកតន្ត្រីវិញ បានមួយរយៈ ស្រាប់តែលេចឮដំណឹងថា នាងបានឡើងជាជំទាវបាត់។

ជាក់ស្ដែងថ្មីៗនេះ អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះសារធ្វើការអរគុណនាងថា «សូមអគុណ លោកជំទាវ សួស វីហ្សាSous Visa តារាចម្រៀងដដ៏ល្បី ក្នុងផលិតកម្មរស្មីហង្សមាស ដែលបាន​កុម្ម៉ង់​កាដូរ​អនុស្សាវរីយ៍​ពីហាង ពណ្ណរាយយើងខ្ញុំ សម្រាប់មនុស្សពិសេសក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ជូនពរឆ្នាំថ្មីហេងៗ រកស៊ីមានបាន​
ចង់បានOder ណាបងប្អូនទាំងអស់គ្នា»។

ការហៅ សួស វីសា ថាជំទាវនេះដែរ កើតឡើង បន្ទាប់ពីលោកថមមី បានឡើងតំណែងថ្មី។ លោក ថមមី ដែលមានឈ្មោះពិត ប៊ុនថុល ប៊ុនថង បានបង្ហោះសារផ្លាស់មុខតំណែងថ្មីជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ។ ទោះយ៉ាងណា ងាកទៅកាន់តារាចម្រៀង សួស វីសា វិញនៅមិនទាន់បានបញ្ជាក់ថា ខ្លួនជាជំទាវនៅឡើយទេ៕​

Related posts